កត្តា២៥យ៉ាងដែលនាំមនុស្សយើងបរាជ័យក្នុងជីវិត

#

កត្តា២៥យ៉ាងដែលនាំមនុស្សយើងបរាជ័យក្នុងជីវិត


អ្នកនិពន្ធសៀវភៅ Think and Grow Rich ដ៏ល្បីល្បាញគឺលោក Napoleon Hill បានលើកឡើងនៅក្នុងសៀវភៅ The Law of Success ថាមាន២៥កត្តាដែលនាំឲ្យយើងបរាជ័យក្នុងជីវិត។ កត្តា២៥យ៉ាងដែលនាំមនុស្សយើងបរាជ័យក្នុងជីវិតរួមមាន៖
១-ទម្លាប់នៃការប្រើប្រាស់ជីវិតដោយគ្មានគោលដៅជីវិតច្បាស់លាស់
២-ចូលចិត្តគិតតែពីកិច្ចការងារ ឬរឿងរបស់អ្នកដទៃ
៣-ខ្វះការអប់រំ
៤-គ្មានវិន័យផ្ទាល់ខ្លួន
៥-គ្មានមហិច្ឆតា(គ្មានឆន្ទៈធំ)
៦-មានបញ្ហាសុខភាពបណ្ដាលមកពីការគិតអវិជ្ជមាន និងរបបបអាហារមិនត្រឹមត្រូវ
៧-ឥទ្ធិពលពីកុមារភាពមិនអំណោយផល
៨-គ្មានការតស៊ូ អត់ធ្មត់ និង ឆាបបោះបង់ចោល
៩-មានផ្នត់គំនិតអវិជ្ជមាន
១០-មិនចេះគ្រប់គ្រងផ្លូវអារម្មណ៍
១១-មានចំណង់ប្រាថ្នាធ្វើរឿងឥតប្រយោជន៍
១២-ការបរាជ័យក្នុងការសម្រេចចិត្តដោយច្បាស់លាស់និងភ្លាមៗ នៅពេលមានហេតុការណ៍ សំខាន់ៗដែលចាំបាច់កើតឡើង សម្រាប់គ្រប់ការសម្រេចចិត្តទាំងអស់

១៣-មានសេចក្ដីភ័យខ្លាចទាំង៧នេះ : ខ្លាចភាពក្រីក្រ ខ្លាចការរិះគន់ ខ្លាចមានជំងឺបៀតបៀន ខ្លាចបាត់បង់សេចក្ដីស្រឡាញ់ ខ្លាចជរាភាព ខ្លាចបាត់បង់សេរីភាព និងខ្លាចសេចក្ដីស្លាប់
១៤-ការជ្រើសរើសដៃគូជីវិតខុស(ដៃគូជីវិត ឬប្ដី-ប្រពន្ធមានបួនប្រភេទ តាមការសម្ដែងដោយ ព្រះសម្មាសម្ពុទ្ធ)
១៥-ប្រុងប្រយ័ត្នខ្លាំងពេក(មិនហ៊ានធ្វើអ្វីទាំងអស់) ឬខ្វះការប្រុងប្រយ័ត្ន(មានសេចក្ដីប្រមាទ-មាន១១យ៉ាង)
១៦-ជ្រើសរើសនូវអាជីព ឬវិជ្ជជីវៈមិនល្អ មិនត្រូវកាលៈទេសៈ
១៧-ចំណាយលុយកាក់ មិនច្បាស់លាស់(មិនចេះគ្រប់គ្រងលុយកាក់ឬមិនមានចំណេះដឹងខាងហិរញ្ញវត្ថុ)និងប្រើប្រាស់ ពេល វេលាច្របូកច្របល់លាយឡំគ្នា
១៨-ពោលស្ដីពាក្យឥតប្រយោជន៍(ខាតពេលវេលា និងគេមិនទុកចិត្ត...)
១៩-ខ្វះការយោគយល់ និងអធ្យាស្រ័យខ្ពស់
២០-បរាជ័យក្នុងការសហការឬទំនាក់ទំនងជាមួយអ្នកដទៃដោយភាពរីករាយ(ដោយមានគោ លការណ៍ជីវិតច្បាស់លាស់)
២១-មិនមានភាពស្មោះត្រង់
២២-មិនមានចក្ខុវិស័យវែងឆ្ងាយ និងមិនមានក្ដីស្រម៉ៃ
២៣-គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន(កំណាញ់ អត្មានិយម) និងមានអំនួតហួសហេតុ
២៤-មានគំនុំ ព្យាបាទ សងសឹក អុជអាល លាបពណ៌
២៥-មិនប្រឹងប្រែងធ្វើកិច្ចការងារអ្វីមួយឲ្យអស់ពីលទ្ធភាព(ធ្វើចុងដៃចុងជើង ធ្វើឈប់ធ្វើឈប់)


ប្រភព៖ ដកស្រង់និងប្រែសម្រួលពីសៀវភៅ The Law of Success by Napoleon Hill

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន