កម្លាំងជំរុញដែលដឹកនាំយើងឲ្យទទួលបានជោគជ័យ

#

កម្លាំងជំរុញដែលដឹកនាំយើងឲ្យទទួលបានជោគជ័យ


ជាយូរមកហើយ មានមេទ័ពដ៏អង់អាចម្នាក់បានជួបស្ថានការណ៍ដ៏លំបាកមួយដែលវាទាមទារចាំបាច់ធ្វើឲ្យគាត់ត្រូវតែសម្រេច ចិត្តយកឈ្នះសត្រូវក្នុងសមរភូមិប្រយុទ្ធឲ្យខាងតែបាន ។ មេទ័ពនោះត្រូវដឹកនាំកូនទាហានដើម្បីវាយតទល់នឹងសត្រូវដែល

មានចំនួនច្រើនជាទ័ពរបស់ខ្លួន។ គាត់បានដឹកនាំទ័ពតាមទូកដើម្បីធ្វើដំណើរទៅច្បាំងនឹងសត្រូវ។ ពេលធ្វើដំណើរដល់ ប្រទេសរបស់សត្រូវហើយគាត់ក៏បញ្ជាឲ្យកូនទាហានរបស់គាត់ឲ្យដុតសម្ភារៈផ្សេងៗនិងទូកដែលពួកគាត់ជិះធ្វើដំណើរមកឲ្យអស់។មុនពេលទីលានប្រយុទ្ធគាត់បាននិយាយទៅកាន់កូនទាហានថាពួកអ្នកឯងឃើញទេ ទូករបស់យើងគឺត្រូវបានភ្លើង ឆាបឆេះអស់ហើយ។ នេះគឺមានន័យថា យើងមិនអាចចាកចេញពីប្រ ទេសនេះទាំងដែលយើងនៅមានជីវិតបានទេ ដរាបណាយើងត្រូវតែឈ្នះក្នុងសមរភូមិប្រយុទ្ធ។ យើងគ្មានជម្រើសទេ បើមិនឈ្នះ គឺស្លាប់។ ជាលទ្ធផលក្រោយពីការ ធ្វើសង្រ្គាមគឺពួកគាត់ឈ្នះក្នុង សង្រ្គាមនោះ។
មនុស្សគ្រប់គ្នាដែលឈ្នះគ្រប់កិច្ចការទាំងអស់គឺត្រូវតែលះបង់ឲ្យខ្ពស់ និងជម្នះរាល់បញ្ហាឧបសគ្គ នានា។ រឿងតែមួយ ដើម្បីទទួលបាននូវជ័យជំនះនេះ គឺនរណាដែលអាចរក្សាផ្លូវអារម្មណ៍នៃការដុត កម្ដៅឲ្យមានចំណង់ដ៏ខ្លាំងក្លា នោះហើយ ដែលធ្វើឲ្យគេទទួលបានជោគជ័យ។
មនុស្សគ្រប់គ្នាដែលឈានដល់ការយល់អំពីគោលបំណងនៃការប្រាថ្នាលុយកាក់នោះគឺថា បើយើង គ្រាន់តែប៉ងប្រាថ្នានូវ មាសប្រាក់នោះ គឺយើងមិនទទួលបានវានោះទេ។ ប៉ុន្ដែមានចំណង់ប្រាថ្នាខ្លាំងចំ ពោះភាពមានបានជាមួយភាវៈនៃចិត្ត ហើយវាធ្វើឲ្យយើងង៉ុបង៉ុលខ្លាំងនូវការចង់បានរបស់យើង បន្ទាប់ មកយើងរៀបចំផែនការច្បាស់លាស់ រួមផ្សំជាមួយ នឹងការតស៊ូអត់ធ្មត់មិនបោះបង់ទើបធ្វើឲ្យទទួលបានជោគជ័យ។

ប្រភព៖ ដកស្រង់និងសម្រួលខ្លឹមសារសំខាន់ៗពី Think and Grow Rich by Napoleon Hill

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន