ការចំណាយពេលវេលានៅជាមួយគ្នា

#

Quality Time
ចំនាយពេលវេលានៅជាមួយគ្នា


ការចំនាយពេលនៅជាមួយគ្នាមានន័យថាផ្ដល់ការយកចិត្តទុកដាក់របស់អ្នកចំពោះនរណាម្នាក់ឬក៏ផ្ដល់ការយកចិត្តទុកដាក់ជាមួយដៃគូសង្សាប្ដីឬប្រពន្ធឲ្យខ្លាំងបំផុត។ការចំនាយពេលវេលានៅជាមួយគ្នាមិនមែនមានន័យថាអ្នកគ្រាន់តែអង្គុយរួមតុជាមួយគ្នា មើលទូរទស្សន៍រួមគ្នានោះទេ តែវាជាការអង្គុយរួមតុជាមួយគ្នា បិទទូរទស្សន៍ មើលមុខគ្នាព្រមទាំងជជែកគ្នា ជាមួយនិងការយកចិត្តទុកដាក់ពីគ្នាខ្លាំងបំផុត។ ទៀតសោត ការចំនាយពេលវេលានៅជាមួយគ្នា គឺដូចជាការចំនាយពេលវេលាចុងសប្តាហ៍ដើរលំហែរមាត់សមុទ្រ មាត់ទន្លេ ឬទៅកម្សាន្តនៅឯភ្នំជាមួយដៃគូតែពីនាក់ប្តីប្រពន្ធឬជាមួយកូនៗជជែកការសិក្សារបស់កូនៗនិងផែកការគ្រួសារចំពោះប្តីប្រពន្ធ។
ដោយឡែកចំពោះគូសង្សា យើងអាចជអង្គុយជជែកគ្នាពីគោលដៅជីវិត ចំណង់ចំណូលចិត្ត និងតម្រូវការផ្សេងៗ ។
Togetherness(ភាពសប្បាយរីករាយនៅជុំគ្នា)
ទិដ្ឋភាពដ៏សំខាន់នៃការចំនាយពេលវេលានៅជាមួយគ្នាគឺជាភាពសប្បាយរីករាយនៅជុំគ្នា។ រឿងដែលសំខាន់នៃភាពសប្បាយរីករាយនៅជុំគ្នាគឺយើងចំណាយពេលពេលវេលានៅជាមួយគ្នាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ហើយការចំនាយពេលរបស់ពួកយើងរួមគ្នានោះគឺបង្ហាញថា យើងខ្វល់ខ្វាយពីគ្នា យើងពេញចិត្តនៅជាមួយគ្នា និងយើងចូលចិត្តធ្វើរឿងផ្សេងៗជាមួយគ្នា។ការចំនាយពេលវេលានៅជាមួយគ្នាមិនមែនមានន័យថាយើងត្រូវតែចំនាយពេលនៅជាមួយគ្នាហើយគ្មានការបង្ហាញតាមរយៈសកម្មភាព ឬសញ្ញាណាមួយដែលបញ្ជាក់ថាយើងមិនបានយកចិត្តទុកដាក់ពី ឬខ្វល់ខ្វាយពីគ្នានោះទេ។
Quality Conversation (ការនិយាយសាសងជាមួយគ្នា)
តាមរយៈការនិយាយសាសងគ្នា គឺសំដៅលើ ការនិយាយសាសងគ្នាដោយយល់ចិត្តគ្នាទៅវិញទៅមកដែលដៃគូ ប្ដី ឬប្រពន្ធចែលរំលែកបទពិសធន៍នានា បង្ហាញពីផ្នត់គំនិត ឆន្ទៈ អារម្មណ៍ផ្សេងៗ ចំណង់ចំណូលចិត្ត ផែនការជីវិត ផែនការគ្រួសាររបស់ពួកគេក្នុងភាពស្និទ្ធស្នាលមួយដោយគ្មានអ្វីមួយមករំខានការសន្ទនានោះទេ។ប្រសិនបើភាសានៃក្តីស្រឡាញ់ដៃគូជីវិតប្តីឬប្រពន្ធរបស់អ្នកគឺជាការចែករំលែកពេលវេលានៅជាមួយគ្នាការសាសងគឺពិតជាសំខាន់ចំពោះផ្នែកអារម្មណ៍ផ្លូវចិត្តនៃសេចក្តីស្រឡាញ់របស់គាត់។ ភាសាស្នេហ៍ទីមួយគឺផ្តោតទៅអ្វីដែលយើងនិយាយ តែការចំនាយពេលនៅជាមួយគ្នាផ្តោតទៅអ្វីដែលយើងបានស្តាប់លឺ។ប្រសិនបើដៃគូប្ដីឬប្រពន្ធរបស់យើងមានភាសាស្នេហ៍ជាការចំនាយពេលវេលានៅជាមួយគ្នានោះយើងត្រូវស្តាប់ដោយចិត្តទុកដាក់នូវអ្វីដែលគាត់បាននិយាយ ដើម្បីឲ្យដឹងពីការគិតរបស់គាត់ អារម្មណ៍របស់គាត់ បញ្ហារបស់គាត់ តម្រូវការរបស់គាត់ និងចំណង់ចំណូលចិត្តរបស់គាត់។
មធ្យោបាយល្អៗមួយចំនួនដើម្បីជួយឲ្យការចំនាយពេលវេលានៅជាមួយគ្នាមានប្រសិទ្ធភាព៖
១- រក្សាការសម្លឹងទៅរកភ្នែករបស់ដៃគូ ប្តី ឬប្រពន្ធរបស់អ្នក នៅពេលកំពុងតែជជែកគ្នា។
២-នៅពេលដែលដៃគូ ប្ដី ឬប្រពន្ធកំពុងតែនិយាយ ជៀសវាងធ្វើរឿងអ្វីផ្សែងទៀត។
៣-ស្តាប់ដោយយកចិត្តទុកដាក់ ស្ដាប់ដោយដាក់អារម្មណ៍ក្នុងស្ថានភាពនោះ។
៤-សង្កេតមើលកាយវិកា និងមិនត្រូវនិយាយកាត់ដៃគូ ប្តី ឬប្រពន្ធកំពុងតែនិយាយ។
Learn to Talk (ការរៀននិយាយ)
គុណភាពនៃការសន្ទនាតម្រូវឲ្យមានមិនត្រឹមតែការស្តាប់ដោយយកចិត្តទុកដាក់ប៉ុណ្ណោះទេតែវាក៏ទាមទារឲ្យមានការបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនផងដែរ។នៅត្រង់ចំណុចនេះយើងគឺយើងត្រូវដឹងពីអារម្មណ៍ផ្ទាល់ខ្លួនរបស់យើងបន្ទាប់មកអ្នកត្រូវហ៊ានបញ្ចេញមតិ គំនិតយោបល់ ឬក្លាហានក្នុងការនិយាយការពិត ពីអ្វីដែលអ្នកពេញចិត្ត ឬមិនពេញចិត្តចំពោះដៃគូ ប្តី ឬប្រពន្ធ ឬចំពោះកូនៗ ជៀជាងលាក់បាំងអារម្មណ៍ពិតរបស់ខ្លួនមិននិយាយអ្វីសោះ។
Quality Activities (ការធ្វើសកម្មភាពជាមួយគ្នា)
ការធ្វើសកម្មភាពជាមួយគ្នាគឺជាការចំនាយពេលធ្វើរឿងអ្វីមួយជាមួយគ្នាពោរពេញទៅដោយភាពសប្បាយរីករាយ ហើយពេញចិត្តធ្វើនូវអ្វីដែលយើងបានធ្វើជាមួយដៃគូ ប្តី ឬប្រពន្ធ ហើយទៀតសោត ដៃគូ ប្ដី ឬប្រពន្ធរបស់យើងក៏ពេញចិត្ត សប្បាយចិត្តធ្វើរឿងនោះជាគ្នា។ ការធ្វើសកម្មភាពជាមួយគ្នា គឺជាកាធ្វើសកម្មភាពមួយចំនួនដូចជា ដើរលេងផ្សារទំនើបរួមគ្នា ទៅញ៉ាំអាហារខាងក្រៅជាមួយគ្នា ដើរហាត់ប្រាណក្នុងចម្ងាយឆ្ងាយ បោកខោអាវរួមគ្នា ជួយធ្វើម្ហូបគ្នាជាដើម។ល។ អ្វីដែលយើងធ្វើសកម្មភាពជាមួយគ្នាគឺវាបានបង្កើតអានុស្សារីយ៍ល្អៗជាមួយគ្នាដែលធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែប្រសើរឡើង។
ជាមួយការធ្វើសកម្មភាពរួមគ្នា អ្នកអាចធ្វើរឿងមួយចំនួនដូចជា៖
១-អាចឲ្យដៃគូ ប្ដី ឬប្រពន្ធចែករំលែករឿងមួយដែលដៃគូ ប្ដី ឬប្រពន្ធរបស់យើងនឹងធ្វើមុនពេលស្លាប់ទៅ។
២-អាចសួរដៃគូ ប្ដី ឬប្រពន្ធរបស់យើងនូវ សកម្មភាពមួយចំនួនដែលគាត់ពេញចិត្ត និងចូលចិត្តធ្វើបំផុត។
៣-អាចសួរគាត់អំពើ ចំណង់ចំណូលចិត្តរបស់គាត់ កន្លែងដែលគាត់ចង់ទៅធ្វើដំណើរកម្សាន្ត។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ដកស្រង់នឹងកែសម្រួលពី The 5 Love Languages by Dr. Chapman