ការធ្លាក់ក្នុងអន្លង់ស្នេហ៍

#

តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចនៅពេលដែលអ្នកកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍?


បទពិសោធន៍នៃការធ្លាក់ក្នុងអន្លង់ស្នេហ៍ ធ្វើឲ្យយើងសប្បាយចិត្តជាអនេកប្បកា។ ផ្នែកផ្លូវចិត្តរបស់យើង នឹកគិតដល់គ្នាទៅវិញទៅមក សូម្បីតែយើងចូលគេង ក៏គិតពីគ្នាទៅវិញទៅមកដែរ ហើយនៅពេលដែលយើងភ្ញាក់ពីគេងឡើង អ្នកដែលយើងបានធ្លាក់ក្នុងអន្លង់ស្នេហ៍នោះ គេនៅតែជាមនុស្សទីមួយ ដែលមាននៅក្នុងចិត្តរបស់យើង។ យើងចង់រស់នៅជាមួយគ្នាជារៀងរហូត។ ជាក់ស្តែង ដូចជារឿងរបស់ Janice បានបង្ហាញឲ្យឃើញថា បុរសដែលនាងកំពុងតែស្រឡាញ់ គឺជាបុរសល្អឥតខ្ចោះ។ សូម្បីតែម្តាយ និងមិត្តជិតស្និទ្ធរបស់នាង និយាយប្រាប់រឿងមិនល្អរបស់ដេវីឌ ក៏នាងមិនយកចិត្តទុកដាក់ស្តាប់ដែរ ឬមិនទុកក្នុងចិត្តនាងដែរ។
យើងខ្លួនឯងជឿថា ប្រសិនបើយើងពិតជាស្រឡាញ់គ្នា ស្នេហានោះនឹងស្ថិតស្ថេរនៅជារៀងរហូត។ យើងនឹងនៅតែមានអារម្មណ៍រំភើបរីករាយជាមួយគ្នា  សេចក្តីស្រឡាញ់របស់យើង គឺជាអ្វីដែលយើងគិតថាអស្ចារ្យបំផុត ដែលយើងមិនធ្លាប់ជួបពីមុន ហើយគ្មានអ្វីអាចបញ្ឈប់សេចក្តីស្រឡាញ់ដែលពួកយើងមានចំពោះគ្នាបានទេ។ ជាអកុសល ស្ថេរភាពដែលបានមកបទពិសោធន៍នៃការធ្លាក់ក្នុងអន្លង់ស្នេហ៍ គឺជារឿងប្រឌិត មិនមែនជារឿងពិតទេ  ហើយវាគ្រាន់តែអារម្មណ៍ស្រមើលស្រមៃប៉ុណ្ណោះ។

ដោយ៖ សម្លេងអ្នកអាន

ដកស្រង់ខ្លឹមសារសំខាន់ៗ៖ The 5 love languages by Dr.Chapman