ការបំបាត់ទុក្ខមិនត្រូវតាមហេតុ

#

ការបំបាត់ទុក្ខមិនត្រូវតាមហេតុ


កាលណាមានវិបត្តផ្លូវចិត្ត បុគ្គលខ្លះបានលេបថ្នាំ ផឹកសុរា សេពគ្រឿងញៀនដើម្បីបំបាត់ទុក្ខ នេះគឺជារឿងខុសឆ្គងព្រោះវានាំឲ្យខូចសុខភាព។ បុគ្គលខ្លះ លេបថ្នាំពុល ធ្វើអត្តឃាតដោយចងក លោតទឹកសម្លាប់ខ្លួនជាដើម វិធីនេះ ជាគំនិតយល់ខុស។ បុគ្គលខ្លះទៀត ក៏ធ្វើការបន់ស្រន់ទេវតាខ្មោចបិសាចអារក្សអ្នកតា។ បុគ្គលខ្លះ ក៏ស្រោចទឹកលើករាសី រំដោះគ្រោះជាដើម។ ចំពោះទង្វើទាំងនេះ គឺជាដំណោះស្រាយដែលសុទ្ធតែយល់ខុសទាំងអស់។ បើអ្នកមានវិបត្តផ្លូវចិត្តគឺត្រូវរកដំណោះស្រាយតាមវិធីផ្លូវចិត្ត។ វិបត្តិផ្លូវចិត្តគឺជាជំងឺដ៏កាចសហាវ បើដោះស្រាយមិនទាន់ពេលទេ នោះបណ្តាលខូចប្រព័ន្ធសរសៃប្រសាទ ដោយសារការព្រួយចិត្តបាយមិនបានសម្រានមិនលក់។ យូរៗទៅវាធ្វើឲ្យរាង្គកាយយើងទ្រុឌទ្រោមទៅៗ នេះព្រោះតែកាយនិងចិត្តមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

សង្ខេបខ្លឹមសារសំខាន់៖ វិធីព្យាបាលជំងឺផ្លូវចិត្តតាមមាគ៌ាព្រះពុទ្ធសាសនា

ដោយ៖ សម្លេងអ្នកអាន