គំនិតគឺជាទ្រព្យ

#

គំនិតគឺជាទ្រព្យ(Thoughts are Things)

ពិតណាស់ គំនិតគឺជាទ្រព្យទាំងឡាយដ៏មានតម្លៃ។ វានឹងក្លាយជាការពិតបាន លុះត្រាតែយើងយកគំ និតរបស់យើងរួមផ្សំ ជាមួយនឹងគោលដៅច្បាស់លាស់ មានការតស៊ូមិនបោះបង់ ហើយធ្វើវាឲ្យមានចំណង់ ប្រាថ្នាខ្លាំងបំផុតដើម្បីប្រែក្លាយគំនិត របស់យើងក្លាយជាការពិត។
អ្វីដែលធ្វើឲ្យលោក Edwin C Barnes ទទួលបានជោគជ័យគឺដោយសារគាត់មានគោលដៅច្បាស់ លាស់ និងជាក់លាក់ ហើយគាត់បានបំលែងចំណង់ប្រាថ្នារបស់គាត់ឲ្យក្លាយជាការពិត។ ទោះបីជា Edwin C Barnes មិនទទួលបានជោគជ័យ លើកទី១នៃការជួបជាមួយលោក Edison ក៏ដោយតែគាត់នៅតែរក្សាការតាំងចិត្តខ្ពស់ដដែលគាត់មានចិត្តមួយថាថ្ងៃណា មួយគាត់នឹងធ្វើជាគូសហការរកស៊ីជា មួយ Edison ទល់តែបាន។ ក្រោយមកនៅពេលដែលEdison បានធ្វើ ការិយាល័យថ្មីរួចរាល់ហើយ ហើយស្របពេលជាមួយគ្នានោះ ក្រុមការងារផ្នែកលក់របស់គាត់គ្មានទំនុកចិត្តក្នុងការលក់ ម៉ាស៊ីនទេ ឃើញឳកាសល្អមកដល់ Edwin C Barnes បានទៅជួបEdison ដើម្បីស្នើសុំលក់ម៉ាស៊ីនទាំងនោះ។ Edwin C Barnes បានទទួលជោគជ័យក្នុងការលក់ ហើយEdison ថែមទាំងបានចុះកិច្ចសន្យាប្រគល់ ឲ្យគាត់ចែកចាយលក់ទូទាំង ប្រទេស។ ចុងក្រោយគាត់បានក្លាយជាដៃគូសហការជាមួយEdison ដោយសារគាត់គិតស្រម៉ៃថាខ្លួនគាត់ នឹងក្លាយជាដៃ គូសហការជាមួយ Edison គាត់គិតថា គាត់នឹងទទួលបាន ឳកាស់ល្អ គាត់ដឹងថា គាត់ចង់បានអ្វីពិតប្រាកដ ហើយគាត់ធ្វើការ ប្ដេជ្ញាចិត្តឈរនៅទីតាំងនៃបំណង ប្រាថ្នារបស់គាត់រហូតវាក្លាយជាការពិត។

ទាក់ទងនឹងគំនិតគឺជាទ្រព្យ(Thoughts are Things)នេះដែរ សម្លេងអ្នកអាននឹងលើកយកទឡ្ហីករណ៍មួយរូបគឺលោក Henery Ford មកបង្ហាញជូន។

លោក Henery Ford មានគំនិតមួយចង់ធ្វើម៉ូទ័រមួយដែលស៊ីឡាំងរាងអក្សរវីចំនួនប្រាំបី(V-8)។ គាត់ក៏បានហៅវិស្វកររបស់ គាត់មកហើយបានជជែកគ្នា បន្ទាប់មកលោកក៏បញ្ជាឲ្យវិស្វករទាំងនោះរចនារូបម៉ូទ័រនោះតាមការចង់បានរបស់គាត់។ ផ្ទុយទៅវិញ សហការី និងពួកវិស្វករទាំងនោះសុទ្ធតែគិតថា វាមិនអាចទៅរួចទេ ចំពោះការធ្វើម៉ូទ័រនោះ។ លោក Henery Ford មានសទ្ធាយ៉ាងមុតមាំងថា វានឹងចេញជារូបរាងពិតនៅថ្ងៃណាមួយ វាអាចទៅរួច ហើយលោក បាននិយាយទៅកាន់សហការី និងពពួកវិស្វករទាំងនោះថា​ មិនថាយើងត្រូវការរយៈពេលយូរប៉ុណ្ណានោះទេ គឺយើងត្រូវតែធ្វើវាឲ្យចេញជារូបរាងឡើងឲ្យទល់ តែបាន។ ក្រោយមក ការខិតខំប្រឹងប្រែងរបស់គាត់ក៏ទទួលបានជោគជ័យ។ ការជោគជ័យរបស់គាត់គឺកើតចេញពីគំនិតរបស់ គាត់ រួមផ្សំជាមួយគោលដៅច្បាស់លាស់ ការតស៊ូមិនបោះបង់ និងមានចំណង់ប្រាថ្នាខ្លាំងនូវអ្វីដែលគាត់ធ្វើ។

ប្រភព៖ សង្ខេបខ្លឹមសារសំខាន់ៗចេញពីសៀវភៅ Think and Grow Rich

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន