គ្រាន់តែញញឹម

#

អ្វីដែលជាកាដូដ៏តិចតួចបំផុតតែធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត?​
ស្នាមញញឹមជារបស់មានតម្លៃតែមួយគត់ដែលយើងគ្រប់គ្នាគួរតែប្រគល់ឲ្យអ្នកដទៃ វាងាយស្រួលនឹងធ្វើ ងាយស្រួលដាក់ជាប់ខ្លួន​ និង​ ចែករំលែកមិនចេះអស់​។​គ្រាន់តែញញឹមងាយស្រួលបំផុត ហើយក៏អាចធ្វើឲ្យអ្វីៗ​ប្រែជាល្អប្រសើបាន។ ​សា្នមញញឹមដ៏ស្រស់ស្អាតរបស់អ្នកនឹងក្លាយទៅជាទឹកមន្ត សណ្ដំចិត្តអ្នកដទៃឲ្យត្រជាក់​ ជួនកាលអាចធ្វើឲ្យអារម្មណ៍សៅហ្មង ប្រែមកជាសប្បាយរីករាយឡើងវិញ។ការនឿយហត់នឹងរសាយនៅពេលណាមួយដែលមានអ្នកដទៃញញឹមមករកយើង។​ បើយើងដឹងថាអញ្ចឹងទៅហើយ តោះចាប់ផ្ដើមញញឹមឲ្យស្រស់មួយមើលទៅកាន់ មិត្តភក្ដិ អ្នកជាទីស្រឡាញ់ បងប្អូន មិត្តរួមការងារ​។ល។ ស្នាមញញឹមក៏អាចជំនួសពាក្យថា សួស្ដី!​ បានដែរ ប្រៀបដូចជាកូនសោនាំអ្នកទៅកាន់ការសន្ទនាមួយដ៏ល្អ។ 

ប្រភព: ប៉ោ វណ្ណះ

រក្សាសិទ្ធិគ្រប់យ៉ាងដោយ: សម្លេងអ្នកអាន