តើអ្នកចង់ដឹងអំពីសៀវភៅ Think and Grow Rich ដែរឬទេ?

#

តើអ្នកចង់ដឹងអំពីសៀវភៅ Think and Grow Rich ដែរឬទេ?

សៀវភៅ Think and Grow Rich គឺជាស្នាដៃនិពន្ធដោយលោក Napoleon Hill ដែលលោកសិក្សាស្រាវជ្រាវដោយ ប្រើរយៈ ពេលមួយម្ភៃឆ្នាំជាង។ លោកបានសិក្សា សម្ភាសន៍បុគ្គលជោគជ័យជាច្រើន ហើយលោកបានរកឃើញ ចំណុចរួមគឺមាន១៣ គោលការណ៍នេះ។ ជាពិសេសមានបុគ្គលជាច្រើន រូបបានយកនូវទ្រឹស្ដីទាំងនោះទៅអនុវត្ដ ហើយពួកគេទទួលបានលទ្ធផល ដ៏អស្ចារ្យ។ ខាងក្រោមនេះសម្លេងអ្នកអាននឹងយកបុគ្គលមួយចំនួនមកបង្ហាញប៉ុណ្ណោះ។ សៀវភៅនេះពិតជាមានតម្លៃវិសេស ក្រៃលែងចំពោះលោកអ្នក ជាពិសេសយុវជនដែលចង់អភិវឌ្ឍខ្លួន និងចង់ក្លាយខ្លួនជាសហគ្រិននាពេលអនាគត។ ខ្ញុំផ្ទាល់ ដែលជាសមាជិកម្នាក់របស់សម្លេងអ្នកអានក៏បានយកទ្រឹស្ដីមួយចំនួនក្នុងសៀវភៅនេះទៅអនុវត្ដផងដែរ ខ្ញុំឃើញថាវាពិត ជាទទួលបានលទ្ធផលមែន។

ទៀតសោត សៀវភៅនេះ គឺបានផ្ទុកនូវរឿងរ៉ាវអាថ៌កំបាំងរបស់លោក Andrew Carnegie ហើយលោកបង្ហាញពីវិធី សាស្ត្រ ឬគោលការណ៍របស់គាត់ដើម្បីទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យ។ លោកបានបង្ហាញថា វិធីសាស្ត្រទាំងនេះ គឺវាមាន ប្រសិទ្ធិភាពសម្រាប់មនុស្សគ្រប់គ្នាដែលបានត្រៀមខ្លួនរួចរាល់ដើម្បីយកវា ទៅអនុវត្តប្រើប្រាស់។ មានបុគ្គលជោគជ័យជាច្រើនដែលបានយកគោលការណ៍ទាំងនោះទៅប្រើប្រាស់ហើយទទួលបានលទ្ធផលជោគជ័យរួមាន៖
លោកប្រធានាធិបតេយ្យ Woodrow  Wilson ដែលលោកប្រើក្នុងវិស័យយោធា ក្នុងសង្រ្គាមលោកលើក ទី១។
លោក Charles Schwab បានធ្វើឲ្យខ្លួនគាត់ទទួលបានជោគជ័យរួមទាំងលុកកាក់ ទ្រព្យសម្បត្ដិ និងឳកាសផងដែរ។
លោក Thomas Edison បានយកនូវទ្រឹស្ដីទាំងនោះទៅប្រើប្រាស់ប្រកបដោយភាពឆ្លាតវៃ ដើម្បីប្រែ ក្លាយខ្លួនជាអ្នក បង្កើតអំពូលភ្លើងល្បីល្បាញពាសពេញពិភពលោក ទោះបីជាគាត់បានចូលសាលារៀន ត្រឹមតែ៣ខែក៏ដោយ។
លោក Edwin C.Barnes បានប្រែក្លាយជាដៃគូសហការជាមួយ លោក Edison
លុយកាក់ ទ្រព្យសម្បត្ដិ អំណាចបុណ្យស័ក្កិ មុខតំណែងផ្សេងៗ សុភមង្គល នឹងកើតមានចំពោះជនណា ដែលបាន ត្រៀមខ្លួនរួចរាល់ ថាតើនឹងត្រូវធ្វើអ្វី ហើយនិងថាតើធ្វើវាយ៉ាងដូចម្ដេច។

ប្រភព៖ សង្ខេបខ្លឹមសារសំខាន់ៗពី Think and Grow Rich

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន