តើអ្វីទៅអត្ថន័យនៃការឲ្យរបស់អ្វីមួយក្រោមរូបភាពនៃសេចក្ដីស្រឡាញ់ពិត?

#

តើអ្វីទៅអត្ថន័យនៃការឲ្យរបស់អ្វីមួយក្រោមរូបភាពនៃសេចក្ដីស្រឡាញ់ពិត?


ការឲ្យក្រោមរូបភាពនៃសេចក្ដីស្រឡាញ់ពិតគឺជាការឲ្យដោយមិនរំពឹងផលត្រឡប់តបស្នងមកវិញជាការឲ្យដោយគ្មានភ្ជាប់ល័ក្ខណ្ឌអ្វីទាំងអស់ ហើយយើងឲ្យដោយការពេញចិត្ត។
អំណោយគឺជានិមិត្តរូបនៃសេចក្ដីស្រឡាញ់។នៅពេលដែលអ្នក បានទិញរបស់របរអ្វីមួយ ឬក៏របស់នោះអ្នកធ្វើដោយខ្លួនអ្នកក្ដី ហើយអ្នកបានឲ្យរបស់ទាំងនោះទៅកាន់មិត្តភក្កិរបស់អ្នកឬមីងមាឬក៏ឪពុកម្តាយអ្នកគឺវាបានបង្ហាញពីសេចក្ដីស្រឡាញ់

របស់អ្នកចំពោះពួកគាត់។ នោះយ៉ាងណាមិញ នៅពេលដែលអ្នកប្រគល់ឲ្យរបស់អ្វីមួយទៅកាន់ដៃគូសង្សា ប្ដី ឬប្រពន្ធ នោះសបញ្ចាក់ឲ្យឃើញៃថា អ្នកបញ្ជាក់បង្ហាញពីសេចក្តីស្រឡាញ់របស់អ្នកចំពោះដៃគូសង្សា ឬប្ដី ប្រពន្ធ។
ជាក់ស្ដែងបើយើងក្រលេកមើលនៅក្នុងពិធីមង្គលការភាគច្រើនគេបញ្ចូលកម្មវិធីបំពាក់ចិញ្ចៀនឲ្យគូស្វាមីភរិយាថ្មីទៅវិញទៅមក។ ចិញ្ចៀននេះ គឺជាអំណោយ ហើយវាតំណាងឲ្យសេចក្ដីស្រឡាញ់ ដែលមិនចេះសាបសូន្យ ចំពោះគូស្វាមីភរិយាថ្មីនេះ។
អ្វីដែលសំខាន់បំផុតនោះ គឺអ្នកចាំបាច់ត្រូវតែស្វែងរកឲ្យឃើញនូវភាសាស្នេហ៍របស់ដៃគូសង្សា ឬក៏ដៃគូជីវិតរបស់យើង ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នា។
ប្រសិនបើដៃគូសង្សា ឬដៃគូជីវិតរបស់អ្នកមានភាសាស្នេហ៍ទាក់ទងនិងភាសាស្នេហ៍ទី៣ នោះ នាចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក អ្នកអាចនាំដៃគូសង្សា ប្ដីឬប្រពន្ធ ដើរលេងផ្សារដើម្បីទិញរបស់របរផ្សេងៗឲ្យដៃគូរបស់អ្នក។ ឬពេលអ្នកត្រឡប់មកពីធ្វើការវិញ ចូរអ្នកទិញរបស់របរផ្សេងៗមកផ្ញើគាត់ជាដើម។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ដកស្រង់និងកែសម្រួលចេញពី The 5 Love Languages by Dr. Chapman