ទស្សនទានល្អៗរបស់លោក គឹម វ៉ូឈុង

#

ទស្សនទានរបស់លោក គឹម វូឈុង

 

សម្លេងអ្នកអានចែករំលែលទស្សនាន ឬគិតបណ្ឌិតល្អៗរបស់លោក គឹម វ៉ូឈុង សម្រាប់យុវជនកម្ពុជា បងប្អូន សាធារណជន និងជនរួមជាតិដើម្បីគតិសម្រាប់ត្រឹះរិះពិចារណា។

១- ជនណាដែលមានការរិះគិតដោយត្រឹមពោលថា មុខជាមិនបានការ  រឺ តើត្រូវធ្វើដូចម្តេចបើសិនជាមិនបានសម្រេច? ។​ ជនទាំងនេះមិនសមមានឋានះជាអ្នករកស៊ីគួរឪ្យទុកចិត្តឡើយ។ ទោះបីមានសង្ឃឹមតែមួយភាគរយ ក្នុងការទទួលជោគជ័យ អ្នករកស៊ីពិតៗគេនឹងចាត់ទុកសង្ឃឹមមួយភាគរយនេះ ជាផ្កាភ្លើងអាចបង្កាត់ដុតភ្លើងឪ្យឆេះបាន។

 

២- កម្រិតខ្ញុំសង្ឃឹមថា យុវជននៃគ្រាបច្ចុប្បន្ននេះ នឹងចូលប្រឡូកក្នុងសកម្មភាពថ្មីៗ ប្លែកៗ មានប្រយោជន៍ ជាជាងដាក់នៃចំណង់របស់ខ្លួនឪ្យទាបបំផុត ហើយដើរតាមពីក្រោយគេឯទៀត។ ទោះបីអ្នកមានសកម្មភាពក្នុងវិស័យណាក៏ដោយ អ្នកមិនត្រូវពេញចិត្តនឹងសភាពអន់គំរក់ឡើយ។

 

៣- អ្នកមិនត្រូវបំផ្លាញជីវិតរបស់អ្នក ដោយសង្វាតលក់សំបកក្រៅនោះទេ។ របៀបរស់នៅដែលសំអាងលើសំបកក្រៅ តែងមានលក្ខណរាក់សើៗ តែរបៀបរស់នៅពិតប្រាកដដែលផុសចេញពីខាងក្នុងមក គឺមានសភាពថ្លៃថ្នូរ និង ស្ថេរភាព។

 

៤- អ្នកមានកាតព្វកិច្ចពង្រឹងសមត្ថភាពរបស់អ្នក ទាន់ពេលអ្នកនៅក្មេង។ យុវភាពមានរយពេលខ្លីណាស់ ដូច្នេះមិនត្រូវយកទៅប្រើខ្ជះខ្ជាយក្នុងរឿងឥតប្រយោជន៍នោះទេ។

 

៥- ខ្ញុំជឿថា មនុស្សលោកមានកំណើតមក ដោយនាំមកជាមួយនូវសមត្ថភាពយ៉ាងធំធេង ហើយមនុស្សលោកចាប់កំណើតមក ដើម្បីប្រើប្រាស់សមត្ថភាពទាំងនោះ។ ដូច្នេះ ការមិនយកថាមពលនោះមកទាញគុណប្រយោជន៍ គឺមិនមែនត្រឹមតែបំផ្លាញខ្លួនឯងប៉ុណ្ណោះទេ តែរហូតដល់សង្គមជាតិទៀតផង។

 

៦- ជោគជ័យ និង បរាជ័យ ពឹងផ្អែកទាំងស្រុង ទៅលើរបៀបដែលអ្នកប្រើប្រាស់ពេលវេលារបស់អ្នក។ ជីវិតមានតម្លៃខ្លាំងណាស់ ជាហេតុមិនគួរទៅប្រើខ្ជះខ្ជាយនោះទេ។ អ្នកមិនត្រូវនៅស្ងៀមគ្មានសកម្មភាពឡើយ។

 

៧- សុខភាពល្អ គឺត្រូវមានទាំងក្នុងអង្គកាយ និង ទាំងក្នុងគំនិតប្រាជ្ងា។ ក្នុងពេលដំណាលគ្នាដែលសង្គមមនុស្សមានការចម្រុងចម្រើន ហើយសម្ភារនិយមមានការលូតលាស់ មនុស្សភាគច្រើនឆាប់ភ្លេចសារសំខាន់នៃសុខភាពផ្លូវចិត្ត។ ក្នុងគ្រាសព្វថ្ងៃនេះ ជនភាគច្រើនមានសភាពដូចជាមានសុខភាពតែខាងផ្លូវកាយ តែមានវិបត្តិក្នុងផ្លូវគំនិត។ បើអ្នកមិនស្រួលក្នុងផ្លូវចិត្តរបស់អ្នក តើមានប្រយោជន៍អ្វីនឹងមានអង្គកាយ សុខស្រួលល្អនោះ។

 

៨- បើខ្ញុំត្រូវសារភាពអំពីកត្តាដែលអាចផ្តល់ការសប្បាយចិត្តជាងគេសម្រាប់រូបខ្ញុំ ខ្ញុំត្រូវទទួលស្គាល់ថា គឺការងារ។ ខ្ញុំមិនដែលត្រូវការបង្ខំខ្លួនខ្ញុំ ដើម្បីធ្វើកិច្ចការអ្វីមួយឡើយ ហើយក៏គ្មាននរណាម្នាក់ត្រូវការនឹងបង្ខំខ្ញុំដែរ។ ការងារជាការកំសាន្តរបស់ខ្ញុំ។

 

ដកស្រង់ទស្សនសំខាន់ៗចេញពីសៀវភៅ៖ សហគ្រិនចំណាន

ដោយ៖ សម្លេងអ្នកអាន