ទស្សនទានល្អៗរបស់លោក លីកាស៊ីង

#

លីកាស៊ីង
(មហាសេដ្ឋីលំដាប់ទីមួយរបស់ហុងកុង)


លីកាស៊ីង កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩២៨ នៅក្នុងគ្រួសារមានការចេះដឹងមួយនៅខេត្តក្វាងតុង។ ឪពុកស្លាប់ចោលតាំងពីអាយុ៣ឆ្នាំទើបធ្វើឲ្យជីវភាពគ្រួសារមានភាពក្រីក្រ តែមុនពេលឪពុករបស់គាត់ស្លាប់ គាត់បានផ្តែផ្តាំទៅលោកថា( គ្រួសាររបស់យើងត្រូវតែបានសុខ) នេះហើយដែលជាហេតុធ្វើឲ្យគាត់ព្យាយាមតស៊ូនៅក្នុងជីវិតដោយឆ្លងកាត់រឿងជាច្រើននៅក្នុងជីវិត។ នៅអាយុ១៤ឆ្នាំគាត់បានចូលប្រឡូកក្នុងសង្គមដោយផ្តើមចេញពីអ្នករត់តុក្នុងហាងតូចមួយ។ ព្រោះតែភាពតស៊ូព្យាយាមក្នុងជីវិតនិងភាពចង់ចេះចង់ដឹងរបស់គាត់ទើបធ្វើឲ្យគាត់ទទួលបានពេញចិត្តពីមនុស្សជាច្រើន។ ថ្ងៃមួយគាត់បានធ្វើឲ្យទឹកតែកំពប់ដាក់ភ្ញៀវម្នាក់ តែភ្ញៀវម្នាក់នោះបែរជាទៅប្រាប់ម្ចាស់ហាងមិនឲ្យដេញគាត់ចេញទៅវិញ។ បន្ទាប់ពីហេតុការណ៌នេះហើយ ធ្វើឲ្យគាត់មានការដក់ការចង់ចាំក្នុងចិត្ត និងរំភើចិត្តជាខ្លាំង អ្នកផ្សេងដែលយើងអត់ទោសឲ្យ ក៏ប្រហែលជាមានអារម្មណ៌ដូចគ្នាដែរ នេះជាវិថីដែល លីកាស៊ីងសន្សំបារមីទុកមកជារហូតមួយជីវិតរបស់គាត់។
៣ឆ្នាំក្រោយមកគាត់បានប្តូរការងារ មកធ្វើការនៅរោងចក្រមួយមួយកន្លែង ហើយគាត់ខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ជាខ្លាំងនិងសន្សំសំចៃបូកផ្សំជាមួយបទពិសោធន៍ពីមុនធ្វើឲ្យគាត់មានទំនាក់ទំនងល្អជាមួយអតិថិជន ទើបគាត់មានស្នាដៃជាងបុគ្គលិកផ្សេងៗទៀត ក្នុងរយះពេលតែមួយឆ្នាំទើបបានតែងតាំងជាអ្នកចាត់ចែង។ 
ពេលគាត់សន្សំលុយបានមួយចំនួនហើយ គាត់ក៏បានមុខរបររបស់ខ្លួនវិញម្តង ដោយការទិញប្លាស្ទិកចាស់ៗ ជួលរោងចក្រចាស់មកបើកក្រុមហ៊ុនខ្លួនងវិញឈ្មោះ”Cheung Kong”។ គាត់បានចំណាយកម្លាំងទាំងអស់ទៅលើរោងចក្រមួយនេះ គាត់បានធ្វើការ១ថ្ងៃ១៦ម៉ោង មើលខុសត្រូវគ្រប់យ៉ាង តាំងការបពោ្ចញម៉ូត រកវត្ថុធាតុដើម ការផលិត និងការលក់។
នៅចន្លោះឆ្នាំ១៩៥០-១៩៥៥ ជាឆ្នាំដែលមានវិបត្តិធំបំផុត ក្នុងជីវិតធ្វើការខ្វះបទពិសោធន៍ហើយសម្របខ្លួននិងការប្រែប្រួលរបស់ទីផ្សារមិនទាន់ រោងចក្ររបស់គាត់ប្រឈមមុខជាមួយបញ្ហាជាច្រើន។ លីកាស៊ីងត្រូវប្រឈមមុខជាមួយម្ចាស់បំណុលដែលមករកគាត់ជារៀងរាល់ថ្ងៃម្នាក់ម្តងដើម្បីទារលុយ ធនាគារក៏ឲ្យបុគ្គលិកមកទាររឿងប្រាក់កម្ចីដែរ។ កម្មករក្នុងរោងចក្រក៏បានស្នើសុំឲ្យបើកប្រាក់តាមពេលកំណត់។ គេថាថ្ងៃដែរលីកាស៊ីងមានសម្ពាធខ្លាំងបំផុតនោះគឺថ្ងៃចូលឆ្នាំចិន លីកាស៊ីងគ្មានសល់លុយសូម្បីមួយសេន យប់មួយគាត់ដើរជុំវិញរោងចក្រដើម្បីរកដំណោះស្រាយឲ្យខ្លួន ពេលខ្លះគាត់ដល់ថ្នាក់ចង់សម្លាប់ខ្លួនម្តងៗ។
ពេលព្រឹកទ្បើង ក្រោយពីការព្យាយាមលើកចុងក្រោយដែលរកលុយមកស្តារស្ថានការណ៍មិនបានសម្រេច គាត់សម្រេចចិត្តផ្អាកការផលិតសិនដោយឲ្យបុគ្គលិកនាំផលិតផលទាំងអស់ដើរពេញកោះហុងកុង។ ក្នុងពេលនោះគាត់ក៏ទៅសុំជំនួយពីកន្លែងលក់ផ្សេងៗ ហើយព្រោះតែគាត់រកស៊ីស្មោះត្រង់ទើបធ្វើឲ្យហាងលក់ទាំងអស់ព្រមជួយគាត់ ហើយព្រមទាំងឲ្យលុយទៅសង់បំណុលគេថែមទៀតផង នៅទីបំផុតគាត់ក៏បានឆ្លងកាត់វិបត្តិលើកនេាះ។
“សល់ប្រសើរជាងខ្វះ”
គ្រប់ផលិតផលដែលលីកាស៊ីងបញ្ជូនទៅឲ្យអតិថិជន គាត់តែងតែប្រាប់ឲ្យបុគ្គលិកយកទៅលើសចំនួនដើម្បីកុំឲ្យខ្វះ ហើយគាត់ទទួលបានការពេញចិត្តពីអតិថិជនជាខ្លាំង។ លីកាស៊ីង បានឆ្លងកាត់ព្យុះនៃជីវិតបាន គាត់បានដឹងពីការសំខាន់នៃការគ្រប់គ្រងការងារ ហើយតាមដានពីសកម្មភាពរបស់ទីផ្សារ បានប្តូរទៅផលិតផ្កាប្លាស្ទិក ដែលមិនទាន់មាននៅលើទីផ្សារ តែជាការពេញនិយមបំផុតនៅបរទេស ធ្វើឲ្យគាត់មានឪកាសនាំចេញទៅបរទេសមុនគេបង្អស់ ហើយរោងចក្រជាច្រើនក៏នាំគ្នាផលិតផ្កាប្លាស្ទិកដែរ។ លីកាស៊ីងក៏បានចាប់ផ្តើមរកចាប់ឪកាសមុខជំនួញថ្មីភ្លាម ទើបបានយកលុយមកដាក់ក្នុងវិស័យអចលនទ្រព្យ។ មិនយូរប៉ុន្មានគាត់ក៏បានក្លាយជាមហាសេដ្ឋីនៅកោះហុងកុង។
“ភាពមានទំនួលខុសត្រូវចំពោះអតិថិជន នឹងសង្គម”
នៅទ.ត ទី៦០ កើតមានហេតុការណ៍បដិវត្តរឿងវប្បធម៌នៅក្នុងប្រទេសចិន។ ជនជាតិហុងកុងមិនទុកចិត្តលើស្ថេរភាពខ្លះបានរត់ទៅបរទេស ធ្វើឲ្យអចលនទ្រព្យធ្លាក់ចុះ លីកាស៊ីងក៏ត្រូវអស់លុយពីខ្លួនម្តងទៀត តែទោះជាយ៉ាងណា គាត់បានយល់ពីហេតុការណ៍ថាវាអាចប៉ះពាល់តែរយះពេលខ្លី គាត់ក៏ប្រមូលយកលុយទាំងអស់តាមដែរអាចធ្វើទៅបានដើម្បីយកមកទិញដីជាច្រើននៅកោះហុងកុង។ មិនយូរប៉ុន្មានវិបត្តិទាំងនោះក៏ស្ងប់ស្ងាត់វិញ។ នៅទ.សទី៧០ លីកាស៊ីងបានរកចំណូលពីវិស័យអចលនទ្រព្យជាង៥ពាន់លានដុល្លាហុងកុង ហើយក៏បានក្លាយជាមហាសេដ្ឋីទីមួយនៅលើកោះហុងកុង។

លីកាស៊ីងថែមទាំងរកស៊ីដោយយុត្តិធម៌ មិនយកប្រៀបលើអតិថិជន ហើយក៏បានបរិច្ចាកលុយយ៉ាងច្រើនដើម្បីជួយប្រទេសជាតិដោយការសាងសង់មហាវិទ្យាល័យសួយថាង នៅស្រុកកំណើត ដើម្បីបណ្តុះបណ្តាលយុវជន ឲ្យមានគុណភាពសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត់៕

ដោយ៖ សម្លេងអ្នកអាន