បដិវត្តផ្នត់គំនិត

#

 

 

បដិវត្តផ្នត់គំនិត


តើអ្វីទៅជា បដិវត្តផ្នត់គំនិត?
បដិវត្តផ្នត់គំនិត ជាការប្រែប្រួល ការកែប្រែ ឬការផ្លាស់ប្តូរយ៉ាងឆាប់រហ័យ ចំពោះទស្សនៈខុសឆ្គង ទស្សនៈភាន់ច្រឡំ ជំនឿមិនរីកចម្រើន និងជំនឿមិនសមហេតុផល។ល។ ឲ្យទៅជាទស្សនៈមួយសមស្របតាមសម័យកាល តាមស្ថានភាពជាក់ ស្តែងនិងភាពមួយសមស្របតាមសម័យកាល តាមស្ថានភាពជាក់ស្តែង និងភាពវិជ្ជមានសម្រាប់បុគ្គលខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវផ្នត់គំនិតនិងវប្បធម៌បុគ្គលមិនល្អឲ្យទៅជាបុគ្គលដែលមានភាពជាអ្នកដឹកនាំល្អនិងបុគ្គលដែលមានការទទួលខុសត្រូវខ្ពស់ក្នុងសង្គម។
ន័យម្យ៉ាងទៀតការផ្លាស់ប្តូរយ៉ាងឆាប់រហ័យនូវទស្សនៈបែបផ្តាច់ការទស្សនៈបែបបុគ្គលនិយម ទស្សនៈពឹងផ្អែកតែទៅលើ បុគ្គលម្នាក់(បុរសដៃទោលកាំបិតទិព្វ) ឲ្យទៅជាទស្សនៈនៃការចូលរួមទស្សនៈរួមគ្នាដឹកនាំ រួមគ្នាពិភាក្សា រួមគ្នាផ្លាស់ប្តូរ និងរួមគ្នានាំកម្ពុជាឲ្យទៅជាសង្គមមានសន្តិភាព យុត្តិធម៌ សង្គមមួយមានការរីកចម្រើន និងពលរដ្ឋរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិសេរីភាពពេញលេញ។
ទស្សនៈមួយដែលខុសឆ្គង និងបញ្ហាដែល្រូវតែផ្លាស់ប្តូរឲ្យខាងតែបាននោះគឺនរណាក៏ដូចនរណាដែរ។ ទស្សនៈនេះចេញ មកពីបុគ្គលដែលមិនចង់មានការផ្លាស់ប្តូរ ចេញពីបុគ្គលដឹកនាំក្រាញអំណាចចេញពីបុគ្គលដែលចូលចិត្តបន្លំស្ថានការណ៍ក្នុង សង្គមខ្មែរ។ ទស្សនៈនេះ បានដុះក្នុងផ្នត់គំនិតខ្មែរដែលរុញច្រានកុលបុត្រខ្មែរមិនឲ្យរវល់ពីបញ្ហាសង្គមមិនខ្វល់ពីការជ្រើស រើសមនុស្សថ្មីក្នុងការដឹកនាំមិនឲ្យចេះដឹងពីបញ្ហានយោបាយ មិនឲ្យគាំទ្រអ្នកដែលមានទស្សនៈថ្មីៗ និងងាយស្រួលបុគ្គល នោះបន្តការដឹកនាំ ស្ថាប័នតែឯង ដឹកនាំគណបក្សតែឯង ដឹកនាំប្រទេសតែឯង។
ទស្សនៈខុសឆ្គងថា បានប៉ុណ្ណោះហើយចង់បានអ្វីទៀត។ ទស្សនៈខុសឆ្គង ដែលថាហូបបាយមួយពេល ដឹងគុណមួយជីវិត ទស្សនៈខុសឆ្គងនៅសម័យខ្មែរក្រហម ស្រឡាញ់អង្គការឥតមានព្រំដែន អ្វីសម្រេចដោយអង្គការលើ ឬអ្វីសម្រេចដោយ លោកប្រធាន។
មានទស្សនៈខុសឆ្គងបំផុតមួយទៀតដែលបន្តមកកូនខ្មែររហូតដល់បច្ចុប្បន្ននេះ គឺគ្មានអ្នកណាអាចដឹកនាំស្ថាប័ននេះ អង្គការ នេះ គណបក្សនេះ និងប្រទេសនេះ ក្រៅពីបុគ្គលម្នាក់នេះទេ។
ជាឧទាហរណ៍ គ្មានអ្នកណាអាចដឹកនាំប្រទេសបានក្រៅពីសម្តេចតាទេ គ្មានអ្នកណាអាចដឹកនាំប្រទេសបានក្រៅពីលោក សេនាប្រមុខទេគ្មានអ្នកណាដឹកនាំប្រទេសបានក្រៅពីនាយករដ្ឋមន្រ្តីទេ គ្មានអ្នកណាដឹកអាចដឹកនាំគណបក្សប្រឆាំងបាន ក្រៅពីប្រធានគណបក្សទេ។ល។ តាមពិតប្រទេសកម្ពុជាមានធនធានមនុស្សច្រើនដែលមានទស្សនវិស័យវែងឆ្ងាយទស្សនៈ នយោបាយល្អៗ និងមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាសង្គមច្រើនសមស្របនិងមានមនុស្សច្រើនមានគុណភាព ដែលចង់ផ្លាស់ប្តូរប្រព័ន្ធដឹកនាំតាមលំនាំប្រជាធិបតេយ្យ វប្បធម៌នយោបាយដោយមានការចូលរួមតម្លាភាព និងមានកុល បុត្រខ្មែរច្រើនណាស់ដែលចង់កែប្រែសង្គមយ៉ាងឆាប់រហ័ស ដើម្បីឲ្យវប្បធម៌បុគ្គលល្អវប្បធម៌ស្ថាប័នល្អនិងវប្បធម៌ដឹកនាំ ដែលមានការទទួលខុសត្រូវចំពោះពលរដ្ឋ និងសង្គមពិតប្រាកដ។
ទស្សនៈខុសឆ្គងដែលប្រកបដោយការប្រកាន់វណ្ណៈ ដូចជាពូជអ្នកធំត្រូវតែធ្វើធំ ពូជអ្នកក្បត់ជាតិមិនអាចដឹកនាំប្រទេសបាន?​ នេះជាទស្សនៈខុសឆ្គងនិងមានការរើសអើងជាពិសេសបណ្តាលឲ្យក្មេងជំនាញក្រោយជាអ្នករងគ្រោះដែលមនុស្សចាស់គួរចៀសវាង។ ផ្អែកលើទស្សនៈ និងហេតុផលខាងលើ សូមជនរួមឈាម មេត្តាពង្រឹងសិទ្ធិអំណាចខ្លួនឯង តាមរយៈការចូលរួម ពេញលេងក្នុងសកម្មភាពសង្គម តាមមធ្យោបាយសង្គមដែលមានស្រាប់ និងតាមលទ្ធភាពរបស់ខ្លួនក្នុងការផ្លាស់ប្តូរឬធ្វើ បដិវត្តចិត្តគំនិតខុសឆ្គងពីនរណាក៏ដូចនរណាឲ្យទៅជាទស្សនៈថ្មី ទស្សនៈរីកចម្រើនទស្សនៈផ្អែកលើព័ត៌មានបែបវិទ្យា សាស្ត្រនិងទស្សនៈមនុស្សថ្មីដែលអាចគ្រប់គ្រងប្រទេសបានល្អមានភាពស្អាតស្អំទៅថ្ងៃអនាគត។​ ធ្វើការផ្លាស់ប្តូរពីការដឹកនាំដែលអំណាចប្រមូលផ្តុំ ទៅជាការដឹកនាំមួយបែបចូលរួម តម្លាភាព គណនេយ្យភាព និងប្រជា ធិបតេយ្យពិតប្រាកដ។


ប្រភព៖ ដកស្រង់ចេញពីសៀវភៅ គ្រូធំ វណ្ណ វិចារ របស់លោកបណ្ឌិត កែម ឡី

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន