ភាសាស្នេហ៍ទី៤

#

ការជួយគ្នាក្នុងកិច្ចការងារអ្វីមួយ

Act of Service


ពាក្យថា Act of Service គឺមានន័យថា អ្នកធ្វើរឿងអ្វីមួយ ឬធ្វើកិច្ចការងារអ្វីៗដែលអ្នកដឹងថា ដៃគូ  សង្សារបស់អ្នក ឬប្ដីប្រពន្ធរ បស់អ្នក ចង់ឲ្យអ្នកធ្វើកិច្ចការងារនោះ។ ឬយើងអាចនិយាយបានថា Act of service គឺយើងព្យាយាមជួយធ្វើកិច្ចការងារ អ្វីមួយរបស់ដៃគូសង្សា ឬក៏ដៃគូជីវិត។ កិច្ចការងារអ្វីៗដែលយើងជួយគឺបានបង្ហាញការខ្វល់ខ្វាយ ពីការជួយទុកធុរៈ បង្ហាញពីសេចក្ដីបារម្មណ៍ បង្ហាញពីការយកចិត្តទុកដាក់ បង្ហាញពីសេចក្ដីស្រឡាញ់របស់យើងចំពោះដៃគូសង្សា ឬក៏ប្ដីប្រព ន្ធរបស់យើង។
សកម្មភាពអ្វីខ្លះយើងចាត់ទុកជាការជួយគ្នាក្នុងកិច្ចការងារ(Act of Service)?
សកម្មភាពនៃការជួយគ្នាមានដូចជា ចំអិនម្ហូប បោកខោអាវ នាំកូនទៅរៀន ឬពេលទៅផ្សារជួយយួរឥវ៉ាន់ជាដើម។
នៅពេលដែលអ្នកបានដឹងពីភាសាស្នេហ៍របស់ដៃគូសង្សា ឬក៏ដៃគូជីវិតរបស់អ្នកថាភាសាស្នេហ៍របស់អ្នកគឺ ភាសាស្នេហ៍ទី៤ នោះគឺអ្នកត្រូវមានទឹកចិត្តមួយ ឬក៏បង្ហាញពីទឹកចិត្តពិតរបស់អ្នកនោះគឺជួយទុកធុរៈដៃគូសង្សា ឬដៃគូជីវិត។
 ហេតុអ្វីបានយើងចាំបាច់ត្រូវតែជួយក្នុងកិច្ចការដៃគូរបស់យើង?
   ១- វាធ្វើឲ្យកិច្ចដែលយើងធ្វើនោះ វាលឿន វាឆាប់រហ័ស
   ២- បង្កើតភាពស្និទ្ធស្នាលជាមួយគ្នា
   ៣- យើងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក
   ៤- នៅពេលដែលយើងធ្វើកិច្ចការរួម នោះយើងសាងអនុស្សារីយ៍ជាច្រើនជាមួយគ្នា

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ កែសម្រួលនិងដកចេញពីសៀវភៅ The 5 Love languaes by Chapman

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន