មាគ៌ាដឹកនាំដ៏អស្ចារ្យរបស់ លីក្វាន់យូ

#

មាគ៌ាដឹកនាំដ៏អស្ចារ្យរបស់លីក្វាន់យូ

ក្រោមការដឹកនាំដ៏អស្ចារ្យរបស់លោក បានធ្វើឲ្យប្រទេសសិង្ហបុរីក្លាយជាប្រទេសមានការអភិវឌន្ឍន៍ខ្លាំង។
១) ការអភិវឌ្ឍន៍ប្រទេស

១.១- ធ្វើរឿងចាំបាច់មុន

 ក-  ក្របខ័ណ្ឌច្បាប់

 •  ធានានូវកម្មសិទ្ធិឯកជន
 •  ស្ថិរភាពនយោបាយ
 •   ប្រព័ន្ធយុត្តិធម៌មួយដែលអាចជឿជាក់បាន

ខ-   ហេដ្ឋារចនាសម្ព័ន្ធ
១-ខ.  ផ្លូវថ្នល់ កំពង់ផែ និង អាកាសយានដ្ឋាន
២-ខ. ការគ្រប់គ្រងស្ថាប័នរដ្ឋ និងសាធារណៈ

 • រដ្ឋាភិបាលស្អាតស្អំ និងមានប្រសិទ្ធភាព
 • ទាក់ទាញអ្នកមានសមត្ថភាព និងអ្នកស្អាតស្អំធ្វើការងារសាធារណៈដោយកំរៃខ្ពស់
 • ប្រឆាំងអំពើពុករលួយ

គ-   នយោបាយការបរទេស

 •  ដើម្បីរីកលូតលាស់ សិង្ហបុរី ត្រូវតែមានសារៈប្រយោជន៍ដល់ពិភពលោក (ទេសចរណ៍ កំពង់ផែ …)
 • យល់ និងទទួលយកសេចក្តីពិតរបស់ពិភពលោក ហើយលោក លីមានប្រសាសន៍ថា យើងមិនអាចបត់បែនដើមឈើធំៗទេ តែយើងអាចបត់បែនតាមម្លប់ឈើធំៗ …
 • អភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្រ្តជាមួយអាមេរិកតែមិនបង្កើតសត្រូវជាមួយចិន

២) ការដោះស្រាយបញ្ហា

 • ព្យាយាមឆ្លើយតប និងដោះស្រាយបញ្ហា (ត្រូវមើលប្រភេទពិតនៃបញ្ហា…)
 • ប្រសិនបើអ្វីៗប្រព្រឹត្តទៅខុសពីផែនការកុំបោះបង់ចោល តែត្រូវប្រឈមមុខដោះស្រាយបញ្ហាឲ្យដល់ឬសគល់ និងតស៊ូយកឈ្នះឲ្យបាន
 •  រុញបញ្ហាប្រឈមឲ្យទៅជាឳកាស

៣) សមភាពសង្គម

 • ឳកាសស្មើគ្នា (ជួយអ្នកក្រ និងអ្នកងាយរងគ្រោះ)
 • ឳកាសមិនស្មើគ្នាចំពោះអ្នកមានសមត្ថភាព(អ្នកមានសមត្ថភាពខ្ពស់ទទួលបានប្រាក់បៀវត្សខ្ពស់ និងមុខតំណែងខ្ពស់)
 • មានបេះដូងល្អចំពោះអ្នកក្រ (បង្កើតឳកាសសម្រាប់សហគ្រិនវ័យក្មេង គឺរដ្ឋជួយ)
 • សង់ផ្ទះបែបសង្គមតម្លៃសមរម្យ

៤) ការអភិវឌ្ឍន៍ខ្លួន និងបណ្តុះបណ្តាលអ្នកដទៃ

 • បណ្តុះគំនិតឲ្យយុវជនមានការរៀនសូត្របន្ថែមរៀងរាល់ថ្ងៃ ដើម្បីអភិវឌ្ឍខ្លួន
 • ជ្រើសរើសសហការីដែលមានសមត្ថភាពឲ្យមកនៅក្បែរខ្លួន
 • ត្រៀមខ្លួនក្នុងការរៀបចំអ្នកដឹកនាំបន្តវេន


ដោយ៖ សម្លេងអ្នកអាន