មានវិធី៥យ៉ាងដើម្បីអន្ទងចងចិត្តមនុស្ស

#

 

មានវិធី៥យ៉ាងដើម្បីអន្ទងចងចិត្តមនុស្ស

១-ការទទួលយក ឬទទួលស្គាល់

កាដូដែលល្អបំផុតដែលអ្នកអាចឲ្យទៅមនុស្សជុំវិញគឺជាឥរិយាបទនៃការកោតសសើរឬសេចក្កីគោរពដោយស្មោះត្រង់បំផុតដោយឥតល័ក្ខខ័ណ្ឌ។ អ្នកត្រូវទទួលស្គាល់អ្វីគ្រប់យ៉ាងអំពើពួកគាត់ហើយអ្នកមិនត្រូវរិះគន់ពួកគាត់ឡើយឬក៏ព្យាយាមស្វែងរកកំហុសពួកគេនោះទេ ធ្វើដូច្នេះមានន័យថាពួកគាត់ហាក់ដូចជាមានអភូតហេតុល្អនៃធម្មជាតិចំពោះពួកគាត់ចំណុចទាំងនេះ សបញ្ជាក់ឲ្យឃើញថា វាជាចំណុចនៃការចាប់ផ្តើមអន្ទង់ចិត្តមនុស្សដោយមិនដឹងខ្លួន។
តើអ្នកអាចបញ្ជាក់នៃការទទួលស្គាល់ ឬទទួលយកយ៉ាងដូចម្តេច? វាជារឿងសាមញ្ញទេ គឺអ្នកគ្រាន់តែញញឹមនៅពេលដែលអ្នកញញឹកប្រកបដោយសុភមង្គលជាមួយពួកគេការទទួលស្គាល់តម្លៃរបស់ខ្លួនពួកគាត់កោតដោយឯកឯង។ ពួកគាត់សប្បាយចិត្តចំពោះខ្លូនពួកគាត់ហើយទៀតសោតពួកគាត់មានអារម្មណ៍ថាពួកគាត់គឺសំខាន់ និងមានតម្លៃខ្លាំងបំផុត។ ចំណុចនេះអ្នកបាននឹងកំពុងតែអន្ទងចិត្តពួកគាត់បាត់ទៅហើយ។


២-ការយល់ចិត្ត ឬអំណរគុណ

នៅពេលដែលអ្នកបង្ហាញការយល់ចិត្តឬអំណរគុណទៅកាន់អ្នកដទៃសម្រាប់រឿងអ្វីមួយដែលពួកគេបានបំពេញ មិនថាកិច្ចការនោះតូចក្តី ធំក្តី ការទទួលស្គាល់តម្លៃរបស់ខ្លួនពួកគេក៏កាន់តែកើនឡើងជាលំដាប់។ ពួកគេកាន់តែមានអារម្មណ៍ថា ពួកគេសំខាន់ ពួកគេមានតម្លៃ ពួកគេមានសមត្ថភាព។


៣-ការយល់ព្រម ឬយល់ស្រប

ទាក់ទងនឹងជីវិត មនុស្សជាតិតែងតែមានតម្រូវការយ៉ាងជ្រាវជ្រៅចំពោះការយល់ព្រមឬយល់ស្រប ពីសំណាក់អ្នកដទៃនូវអ្វីដែលជាសកម្មភាពពួកគេធ្វើនិងសម្ធិផលរបស់ពួកគេដែលបានបំពេញចំពោះពាក្យនៃការយល់ព្រម ឬយល់ស្របនេះ គឺប្រៀបដូចដែលមនុស្សត្រូវនូវម្ហូបអាហារ និងការសម្រាកដូចច្នោះដែរ ពីព្រោះវាតម្រូវការដែលមិនអាចខ្វះបានយើងអាចនិយាយថាការយល់ព្រមឬការយល់ស្របនេះគឺជាការសរសើរ។ ចូរចងចាំថា នៅពេលដែលអ្នកសរសើរនរណាម្នាក់សម្រាប់រឿងអ្វីដែលពួកគេបានធ្វើ បានបំពេញ និងសម្ធិផលរបស់ពួកគេ គឺបង្ហាញពីការទទួលស្គាល់តម្លៃខ្លួនពួកគាត់កាន់ខ្ពស់ ដូចនេះ ពួកគេកាន់មានអារម្មណ៍ថា​ ពួកគេកាន់តែអស្ចារ្យ ពួកគេកាន់តែសំខាន់ ពួកគេកាន់តែគួរឲ្យចូលចិត្ត និងធ្វើឲ្យពួកគេត្រូវបានយើងអន្ទងចិត្តទ្វេរដង។


៤-សេចក្តីកោតសរសើរ ឬការកើតសរសើរ

លោក អាប្រាហាមលីនខនបានមានប្រសាសន៍ថាគ្រប់គ្នាគឺស្រឡាញ់ចូលចិត្តការកោតសរសើរ។ នៅពេលដែលអ្នកផ្តល់ការសរសើរដោយស្មោះត្រង់អំពីលក្ខណៈនិស្ស័យកម្មសិទ្ធឬក៏សមិ្ធផលអ្វីមួយ ពួកគេមានអារម្មណ៍ល្អដោយស្វ័យប្រវត្តិចំពោះខ្លួនគេអ្វីដែលសំខាន់នោះគឺពួកកាន់តែទទួលស្គាល់ខ្លួនគេ ពួកគេកាន់តែសំខាន់ចំពោះខ្លួនគេហើយពួកគេកាន់តែស្រឡាញ់ខ្លួនគេកាន់តែចូលចិត្តខ្លួនគេលើសដើម។ យើងអាចសរសើរសំលៀកបំពាក់ពួកគេដោយ ភាពស្មោះត្រង់ ភាពទៀតទាត់ ភាពអំណត់អត់ធ្មត់ពួកគេ និងផ្សេងៗទៀត នៅពេលដែលអ្នកសរសើរនូវអ្វីដែលពួកគេមានដោយស្មោះ នោះពួកគេកាន់តែស្រឡាញ់ចូលចិត្តអ្នកកាន់តែខ្លាំង ធ្វើឲ្យអ្នកកាន់អន្ទងចិត្តមនុស្សកាន់តែងាយ។


៥-ការយកចិត្តទុកដាក់

ការយកចិត្តទុកដាក់គឺជាគុណតម្លៃដ៏សំខាន់ក្នុងអន្ទងចងចិត្តមនុស្សវាគឺជាអំណាចឬអត្តចរិតដ៏អស្ចារ្យសម្រាប់សាងការទទួលស្គាល់តម្លៃខ្លួនឯងនិងវាក៏ជាមធ្យោបាយក្នុងអន្ទងចងចិត្តមនុស្សផងដែរនៅពេលដែលអ្នកកាន់តែយកចិត្តទុកដាក់ចំពោះអ្នកដទៃ ធ្វើឲ្យពួកគេកាន់តែឲ្យតម្លៃយើងផ្តល់សារៈសំខាន់ចំពោះយើងនិងកាន់តែចូលចិត្តយើងខ្លាំងបំផុត។

ដោយ៖ សម្លេងអ្នកអាន
ប្រភព៖ ដកស្រង់និងកែសម្រួលពីសៀវភៅ The Power of Charm