យុទ្ធសាស្ត្រដើម្បីបង្កើតគម្រោងអចលនទ្រព្យពាន់លានរបស់អ្នក

#

យុទ្ធសាស្ត្រដើម្បីបង្កើតគម្រោងអចលនទ្រព្យពាន់លានរបស់អ្នក

គោលយុទ្ធសាស្ត្រ ៥យ៉ាងដែលអ្នកអាចពិចារណាយកទៅប្រើប្រាស់នៅក្នុងដំណើរការនៃការវិនិយោគ។
១- យុទ្ធសាស្ត្រ ទិញមុនសង់ និងលក់ពេលសង់រួច
ការទិញមុនពេលសង់ក៏មានហានិភ័យដែរគឺថាអ្នកមិនអាចដឹងពីគុណភាពសំណង់របស់ម្ចាស់គម្រោងយ៉ាងណា តែបើយើងចេះទិញដោយត្រឹមត្រូវ វាអាចបង្កើតបានលុយច្រើន។ អត្ថប្រយោជន៍ទិញមុនសង់ គឺអាចទិញក្នុងតម្លៃទាប ហើយលក់ចេញវិញក្នុងតម្លៃខ្ពស់។
២- យុទ្ធសាស្ត្រ ទិញទុក រួចលក់ពេលឡើងថ្លៃ
យុទ្ធសាស្ត្របែបនេះទាមទារឲ្យអ្នកមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ ហើយអ្នកត្រូវតែរក្សាទុកអចលទ្រព្យយ៉ាងហោចណាស់ក៏ ៥ឆ្នាំដែរ។ សម្រាប់យុទ្ធសាស្ត្រនេះ ប្រភេទអចលនទ្រព្យដូចជា ផ្អះមានទីធ្លា ឬក៏គ្មានទីធ្លា ផ្ទះជាក់គ្នា វីឡាភ្លោះ ឬក៏បឹងកាឡូជាដើម។
៣- យុទ្ធសាស្ត្រ បង្វិលត្រឡប់
យុទ្ធសាស្ត្រនេះបង្កើតទុនទ្រព្យក្នុងរយៈពេលដ៏ខ្លី។ មានគន្លិះ២យ៉ាង ទី១គឺអ្នកទិញក្រោមតម្លៃទីផ្សារ ហើយទី២ គឺអ្នកលក់ចេញយ៉ាងហោចណាស់ស្មើតម្លៃទីផ្សារ។
៤- យុទ្ធសាស្ត្រ ទិញដើម្បីជួល
ប្រភេទអចលនទ្រព្យដែលល្អបំផុតនៅក្នុងយុទ្ធសាស្ត្រនេះ គឺប្រភេទលំនៅស្ថានដែលអាចទាំងស្នាក់នៅ និងអាចទាំងប្រកបអាជីវកម្ម ហើយអ្នកទិញអ្នកនឹងរក្សាវាជារៀងរហូត។ ចំពោះយុទ្ធសាស្ត្រនេះ អ្នកអាចទិញមុន និងក្រោយសាងសង់ តែបើអ្នកទិញមុនសាងសង់អាចមានហានិភ័យមួយចំនួន លើកលែងអ្នកច្បាស់ក្នុងចិត្តថា ទីតាំងនោះមានតម្រូវការខ្ពស់ក្នុងទីផ្សារ។
៥- យុទ្ធសាស្ត្រ ជួលឲ្យមនុស្សច្រើន
យុទ្ធសាស្ត្រនេះ ល្អបំផុតគឺប្រើទៅលើប្រភេទផ្ទះ ឬសំណង់ដែលនៅក្បែរសាលារៀន សកលវិទ្យាល័យ ឬវិទ្យាស្ថានផ្សេងៗ។ បើអ្នកប្រើយុទ្ធសាស្ត្រនេះ អ្នកចាំបាច់ត្រូវចំណាយពេលច្រើនក្នុងការគ្រប់គ្រង់ផ្ទះ ឬបន្ទប់ជួល តែបើអ្នកធ្វើបែបនេះ អ្នកនឹងបង្កើតចរន្ដលំហូរសាច់ប្រាក់បានយ៉ាងច្រើន។

ដកស្រង់ខ្លឹមសារសំខាន់ៗ៖ ពី៩ ទៅ ៥ ក្លាយជាសេដ្ឋីអចលនទ្រព្យពាន់លាន

ដោយ៖ សម្លេងអ្នកអាន