រូបមន្ដ៦យ៉ាងដើម្បីសម្រេចកិច្ចការអ្វីមួយប្រកបដោយប្រសិទ្ធភាព

#

រូបមន្ដ៦យ៉ាងដើម្បីសម្រេចកិច្ចការអ្វីមួយប្រកបដោយប្រសិទ្ធភាព

ប្រហែលអ្នកធ្លាប់ដឹង និងស្គាល់មហាបុរសពីររូបនេះមកហើយគឺ លោក Andrew Carnegie ជាអ្នកម្ចាស់អាជីវកម្មក្នុងការ បង្កើតដែកថែបដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រអាមេរិច និងបានជួយប្រទេសអាមេរិចច្រើនជាងគេ និងលោក Thomas A.Edison ដែលជាអ្នកបង្កើតអំពូលភ្លើងដើរដោយចរន្ដអគ្គិសនីមុនគេ។ លោកទាំងពីរបានផ្ដល់អនុសាសន៍ថា វិធីសាស្ត្រទាំង៦ជំហាន នេះគឺមិនត្រឹមតែជួយឲ្យអ្នកក្លាយជាអ្នកមានប៉ុណ្ណោះទេ ប៉ុន្ដែអ្នកយកវាទៅអនុវត្តិគ្រប់កិច្ចការងារទាំងអស់ផងដែរ។

វិធីសាស្ត្រដែលជាក់លាក់ពិតប្រាកដ ហើយអាចបម្លែងសេចក្ដីប្រាថ្នាដើម្បីក្លាយជាអ្នកមាន គឺមាន៦ ជំហាន៖
ជំហានទី១៖ មានការប្ដេជ្ញាយ៉ាងមុតមាំឲ្យប្រាកដក្នុងចិត្តថា ចំនួនទឹកប្រាក់ប៉ុន្មានដែលអ្នកប៉ងប្រាថ្នា ឬអ្នកចង់បាន។ វាមិន ទាន់គ្រប់គ្រាន់ទេ ដោយយើងគ្រាន់តែនិយាយថា ខ្ញុំចង់បានលុយច្រើននោះ។ អ្នកត្រូវតែកំណត់ចំនួនទឹកប្រាក់ឲ្យជាក់លាក់។
ជំហានទី២៖ ត្រូវកំណត់ឲ្យច្បាស់នូវចំនួនទឹកប្រាក់ដែលយើងនឹងទទួលបាន តាមការចង់បានរបស់ យើង។
ជំហានទី៣៖ កំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់នៅពេលដែលអ្នកមានបំណងទទួលបានចំនួនលុយដែលអ្នកចង់បាន។
ជំហានទី៤៖ កំណត់ផែនការឲ្យបានច្បាស់លាស់ដើម្បីទទួលបាននូវបំណងប្រាថ្នារបស់អ្នកហើយចាប់ផ្ដើមធ្វើវាចេញពី ចំណុចទីមួយ ទោះបីជាអ្នកត្រៀមខ្លួនរួចរាល់ហើយឬក៏មិនទាន់ត្រៀមខ្លួននោះទេ អ្នកត្រូវយកផែនការរបស់អ្នកចាប់ផ្ដើមធ្វើជា សកម្មភាព។
ជំហានទី៥៖សរសេរប្រយោគនូវចំនួនទឹកប្រាក់ដែលអ្នកចង់ទទួលបានឲ្យបានច្បាស់លាស់និងជាក់លាក់ដាក់ពេលកំណត់ជាក់ណាមួយដែលអ្នកនឹងទទួលបានចំនួនទឹកលុយទាំងនោះ ហើយ បញ្ជាក់ថា អ្វីដែលអ្នកទទួចចង់ទទួលបានលុយនោះ និងបង្ហាញពីផែនការសកម្មភាពណាខ្លះឲ្យបាន ច្បាស់ លាស់ដើម្បីទទួលបានទឹកប្រាក់ដែលអ្នកចង់បាន។
ជំហានទី៦៖ ចូរអ្នកអានប្រយោគឬឃ្លាដែលអ្នកបានសរសេរនោះឲ្យលឺក្នុងមួយថ្ងៃអានពីដងរៀងរាល់ថ្ងៃអានលើកទី១គឺមុន ចូលគេង ហើយអានលើកទី២គឺបន្ទាប់ពីយើងក្រោកពីគេងនៅព្រឹកព្រលឹម។ នៅពេលដែលអ្នកអានអ្នកឃើញនិងអ្នក ត្រូវតែជឿថា អ្នកបានទទួលនូវចំនួនទឹកប្រាក់ទាំងនោះរួចហើយ។

ប្រភព៖ ដកស្រង់និងប្រែសម្រួលពីសៀវភៅ Think and Grow Rich by Napoleon Hill

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន