វានឹងប្រែប្រួល

#

វានឹងប្រែប្រួល


សុខជាគូនឹងទុក្ខ និរាសព្រាត់ប្រាស ជាគូនឹងជួប ហើយគ្មានការជួបណាដែលមិនព្រាត់ប្រាសនោះទេ បើអ្នកមិនចង់បែកមិនចង់និរាសគឺកុំជួប។ នេះជាច្បាប់ធម្មជាតិ វាជាការពិតប្រាកដណាស់ វាទៀងទាត់ណាស់ ថាវានឹងប្រែប្រួល ហើយមានតែការប្រែប្រួលទេដែលមិនចេះប្រែប្រួល។ ព្រះអាទិត្យរះ គង់តែនឹងលិចវិញ ឯមនុស្សដែលកើតមកហើយ ក៏គង់តែស្លាប់វិញដូចគ្នា។ រដូវប្រាំងកន្លងផុតទៅ វស្សានរដូវក៏ចូលមកជំនួស ហើយពន្លឺត្រចះត្រចង់កន្លងផុតទៅ ស្បៃអន្ធិកាក៏ចូលមកដល់ និងសេចក្ដីសុខចាកឆ្ងាយបាត់ សេចក្ដីទុក្ខក៏ចូលមក។ ការមូលគ្នាបានមកដល់ មិនដឹងថ្ងៃនេះ ឬក៏ស្អែកនោះទេ ដែលការនិរាសនឹងចូលមកជំនួស។ ក្មេងស្រស់សោភាដូចបុប្ផាត្រូវទឹកសន្សើម នឹងប្រែប្រួលទៅចាស់ជរា។ ចូរអ្នកចាំថា វានឹងប្រែប្រួលជានិច្ច។ ថ្ងៃនេះស្រឡាញ់ ផ្ទុយទៅវិញថ្ងៃស្អែកបែរជាស្អប់ ខ្ញុំមិនយល់សោះ។ ហេតុអ្វី? ព្រោះវាជាចេតសិ។ មានរូបមានរោគមានទុក្ខជាធម្មតា ហើយជីវិតនេះគឺជាបញ្ហា។ ដរាបណា យើងនៅមានដង្ហើមចេញចូល នោះគឺយើងតែងតែមានសុខនិងមានទុក្ខនៅលាយឡំគ្នា ហើយនៅពេលដែលយើងស្លាប់ទើបយើងឈប់មានទុក្ខ។ អ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវរៀនរស់តែឯង។ តើអ្វីទៅជាការរៀនរស់តែឯង? [...]

ដោយ៖ សម្លេងអ្នកអាន