វិធីសាស្ត្រ៥យ៉ាងដើម្បីឲ្យយើងមានភាពជឿជាក់លើខ្លួនឯង

#

វិធីសាស្ត្រ៥យ៉ាងដើម្បីឲ្យយើងមានភាពជឿជាក់លើខ្លួនឯង

លោក Napoleon Hill បានបង្ហាញពីវិធីសាស្ត្រ៥យ៉ាងដើម្បីធ្វើឲ្យមានការជឿជាក់លើខ្លួនឯង៖
១- ខ្ញុំដឹងថា ខ្ញុំមានសមត្ថភាពដើម្បីសម្រេចគោលដៅជីវិតរបស់ខ្ញុំ។ ដូច្នេះហើយ ខ្ញុំត្រូវតែតស៊ូ អត់ធ្មត់ ព្យាយាមបន្តធ្វើ សកម្មភាពឆ្ពោះទៅរកគោលដៅនោះ។ នៅពេលនេះ ខ្ញុំត្រូវតែប្ដេជ្ញាចិត្ត ចំពោះខ្លួនឯងថា ខ្ញុំត្រូវតែធ្វើវាឲ្យបានសម្រេចធ្វើវា ឲ្យបានជោគជ័យ។
២- ខ្ញុំដឹងប្រាកដថា អ្វីៗដែលបានគ្របដណ្ដប់ដល់ការគិតរបស់ខ្ញុំ ឬអ្វីៗដែលមានឥទ្ធិពលដល់ការគិតរបស់ខ្ញុំកន្លងមក វានឹងស្ដែងចេញមកក្រៅ ហើយខ្ញុំនឹងក្លាយជាអ្វីខ្ញុំបានគិតនោះ។ដូច្នេះខ្ញុំត្រូវចំណាយពេលរយៈពេល៣០នាទី ដើម្បីគិតស្រម៉ៃ ដោយយកចិត្តទុកដាក់ទៅដល់ជនគំរូណាម្នាក់ដែលខ្ញុំប្រាថ្នាខ្លួនចង់ក្លាយខ្លួនដូចគាត់ និងបង្កើតរូបភាពវាក្នុងចិត្តខ្ញុំ។
៣- តាមរយៈគោលការណ៍នៃ Autosuggestion(*) ខ្ញុំដឹងថា ចំណង់ប្រាថ្នាដ៏មោះមុតនឹងសម្រេច លទ្ធផលតាមអ្វីដែល ខ្ញុំបានតាំងចិត្ត។ ដូច្នេះ ខ្ញុំត្រូវចំណាយពេល៣០នាទី ដើម្បីអភិវឌ្ឍភាព ជឿជាក់លើខ្លួនឯង។
(*) Autosuggestion គឺជាការនិយាយពាក្យពេចន៍អ្វីមួយដដែលៗមកកាន់ខ្លួនឯង ឬគឺជាការផ្ដល់សំណើរចិត្តទៅកាន់ចិត្ត ខ្លួនឯង។
៤- ខ្ញុំបានសរសេរពិពណ៍នាអំពីគោលដៅជីវិតរបស់ខ្ញុំយ៉ាងច្បាស់ ហើយខ្ញុំនឹងមិនបញ្ឍប់ការ តស៊ូព្យាយាមទេខ្ញុំនៅតែប្រឹង ប្រែងអភិវឌ្ឍន៍សមត្ថភាពនៃភាពជឿជាក់លើខ្លួនឯងរហូត ខ្ញុំ ទទួលបានជោគជ័យ។
៥- ខ្ញុំដឹងច្បាស់ថា គ្មានភាពមានបានណា ឬក៏មុខតំណែង កិត្ដិយសណាដែលគង់វង្សបានយូរ អង្វែងនោះទេ បើយើងមិន សាងវាឡើងដោយភាពស្មោះត្រង់ និងសុចរិតភាពនោះ។

ប្រភព៖ ដកស្រង់និងប្រែសម្រួលខ្លឹមសារសំខាន់ៗចេញពីសៀវភៅ Think and Grow Rich by Napoleon Hill

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន