សទ្ធា

#

សទ្ធា (Faith)

ជំនឿ ឬសទ្ធាគឺជាបច្ច័យដ៏សំខាន់របស់ចិត្ត។នៅពេលដែលសទ្ធារួមបញ្ចូលជាមួយនឹងគំនិត ហើយវានឹងធ្វើឲ្យអឌ្ឍសម្បជញ្ញៈ អាចនឹងដឹងពីរលកសញ្ញា(អារម្មណ៍)នៃគំនិតនោះហើយអឌ្ឍសម្បជញ្ញៈនឹងបំលែងនិងបញ្ជូនរលកសញ្ញា(អារម្មណ៍)នោះទៅ កាន់ភាពអច្ឆរិយៈរបស់ចក្រវាល(Infinite Intelligence)ក្នុងករណីដែលយើងបួងសួងសុំ។
សទ្ធាគឺជាចំណុចចាប់ផ្ដើមនៃការទទួលបាននូវភាពមានបានទាំងអស់។
សទ្ធាគឺជាមូលដ្ឋាននៃអព្ភូតហេតុដ៏អស្ចារ្យ និងរឿងរ៉ាវអាថ៌កំបាំងទាំងអស់ដែលមិនបកស្រាយតាម បែបវិទ្យាសាស្ត្របាន។
សទ្ធាដែលយើងបានដឹងគឺជាប្រព័ន្ធការពារនៃភាពបរាជ័យតែមួយគត់។
សទ្ធាគឺជាធាតុផ្សំម្យ៉ាង នៅពេលដែលយើងបួងសួងសុំអ្វីមួយ វានឹងធ្វើឲ្យយើងអាចទំនាក់ទំនងជាមួយ នឹងចក្រវាលបាន។
សទ្ធាគឺត្រូវបានបង្កើតឡើងដោយចិត្តជាក់លាក់របស់មនុស្ស ដើម្បីបម្លែងរលកអារម្មណ៍ដ៏សំខាន់នៃគំនិតចូលទៅកាន់ វិញ្ញាណរបស់មនុស្ស។
សទ្ធាគឺជាវិធីតែមួយគត់ដែលអាចគ្រប់គ្រងភាពអច្ឆរិយៈរបស់ចក្រវាលនិងអាចយកទៅប្រើជាប្រយោជន៍បាន។

ប្រភព៖ ដកស្រង់និងសម្រួលខ្លឹមសារសំខាន់ៗពី Think and Grow Rich

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន