ស្រ្តីយ៉ាងណា ហៅថាល្អលើសស្រ្តីទាំងពួងក្នុងលោកនេះ?

#

ស្រ្តីយ៉ាងណា ហៅថាល្អលើសស្រ្តីទាំងពួងក្នុងលោកនេះ?


តាមវចនានុក្រម សម្តេចសង្ឃរាជជួនណាត បានឲ្យនិយមន័យនៃពាក្យ ស្រ្តីគឺជាគូគ្នានឹងបុរស។ ឯពាក្យ ល្អគឺមិនអាក្រក់ គឺឥតមានហ្មង, មិនមានទាស់, មិនឆ្គង, ត្រឹមត្រូវ, ប្រពៃ។
ឯជាតិស្រ្តីល្អលើសគេនោះ បើតាមនិយាយដោយរូប គឺស្រីដែលប្រកបដោយបញ្ចពិធកល្យាណីជាស្ត្រីដែលមានលម្អ៥យ៉ាងគឺ លម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ និងលម្អវ័យ
តែបើនិយាយដោយធម៌ គឺជាស្រ្តីដែលមានសីលមារយាទល្អ វិរតិចេតនាដែលវៀរចាកអំពើអាក្រក់ ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា ការមិនប្រព្រឹត្តកន្លងសិក្ខាបទឬវិន័យប្បញ្ញត្តិ  ការកាន់ចរិយាល្អ ការសង្រួម អង្គនៃចរិយា ចរិត ចរិយា សេចក្ដីល្អ គតិ លក្ខណៈ   និស្ស័យ អធ្យាស្រ័យ សភាព ប្រក្រតី ទម្លាប់ សណ្ដាប់ធ្នាប់  ធម្មជាតិ ធម្មតា ។ល។
បើនិយាយដោយសំនួនសម្តីវិញ នោះគឺជាស្រីប្រពន្ធគេនោះឯង ហៅថាស្ត្រីល្អលើសលេងក្នុងលោក។  ដូចពាក្យចាស់ពោលថា អ្វីដែលឆ្ងាញ់គឺស្រាស អ្វីដែលល្អគឺប្រពន្ធគេ។ ហេតុអ្វី?
ពីព្រោះ បើបុរសណាទៅស្រឡាញ់ប្រពន្ធគេ និងទៅប្រព្រឹត្តខុសគន្លងបវេណីហើយនោះ វាខុសទាំងអាណាចក្រ និងពុទ្ធចក្រ។ ខុសអាណាចក្រនោះគឺ ខុសច្បាប់ប្រទេស មានន័យថាបុគ្គលដែលប្រព្រឹត្តខុសនឹងត្រូវជាប់បទឧក្រឹដ្ឋ បណ្តាលឲ្យមានរឿងក្តីរឿងអាស្រូវខួចកេរ្តី៍ជាដើម។ ចំពោះពុទ្ធចក្រវិញនោះគឺខុសនិងសីល៥ដែលហាមមិនឲ្យលួចប្រពន្ធកូនគេដែលបណ្តាលឲ្យមានបាបកម្មជាដើម។ 

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ស៊ិង សុង