អឹគ្រីមិនទាំង៤(Agreement)

#

តើអ្វីទៅជាអឹគ្រីមិន(Agreement)?

- Agreement គឺជាតួអក្សរ ជាពាក្យសម្តីក្នុងភាសានៃជាតិសាសន៍នីមួយ គឺជាអឹគ្រីមិន។ បើនិយាយរួមឲ្យស្រួលយល់ទៅ វាគឺជាផ្នត់គំនិត ប្រពៃណី ទំនៀមទំលាប់ សាសនា នៃជាតិសាសន៍នីមួយៗ ការយល់ឃើញ ឬការឲ្យតម្លៃទៅលើអ្វីមួយរបស់បុគ្គលណាម្នាក់។ល។ ទាំងអស់នេះគឺជាអឹគ្រីមិន។

 

- តើអ្វីទៅជា ក្តីសុបិនរបស់សង្គម(Society’s dream) ឬ ក្តីសុបិនរបស់ចក្កវាឡ (the dream of the planet) ?

 

មុនពេលដែលពួកយើងកើតមក មនុស្សជំនាន់មុនបានបង្កើតក្តីសុបិនខាងក្រៅដ៏ធំមួយរួចមកហើយដែលយើងហៅថា ក្តីសុបិនរបស់សង្គម(Society’s dream) ឬក្តីសុបិនរបស់ភពផែនដី ឬក្តីសុបិនរបស់ចក្កវាឡ(the dream of the planet)។ ក្ដីសុបិនរបស់សង្គមមានដូចជា ច្បាប់នៃសង្គម ជំនឿ សាសនា ប្រពៃណីទំនៀមទំលាប់ផ្សេងៗទៅតាមជាតិសាសន៍នីមួយៗ រាជរដ្ឌាភិបាល ព្រឹត្តិការណ៍សង្គម សាលារៀន វត្តអារាម មន្ទីពេទ្យ និងថ្ងៃឈប់សម្រាកជាដើម។

 

តើអ្វីទៅជាដំណើរការនៃdomestication(the process of domestication)?

ដោយឡែក ក្តីសុបិនខាងក្រៅ (outside dream) គឺជាច្បាប់ទម្លាប់ផ្សេងៗជាច្រើន ហើយច្បាប់ទម្លាប់ទាំងនោះបានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការរស់នៅរបស់ពួកយើងគ្រប់គ្នាតាំងតែពីតូចរហូត់បច្ចុប្បន្នភាពនេះ។ ម្យ៉ាងវិញទៀត នៅផ្ធះមាន ឪពុកម្តាយ មីងមា យាយតា បងប្អូន ដែលពួកគាត់ទាំងគ្នានោះ បានផ្តល់នូវ អឹគ្រីមិនផ្សេងៗជាច្រើនមកកាន់យើង ហើយអឹគ្រីមិនដែលពួកគាត់បានផ្កល់ឲ្យយើងនោះ គឺពួកគាត់បានទទួល ពីសង្គម ពីមជ្ឍដ្ឋានដែលគាត់កំពុងតែរស់នៅ ឬពីមនុស្សជំនាន់មុនជាដើម។ បន្ទាប់មកពួកគាត់ក៏បានផ្ដល់ឲ្យយើងតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ឬឯនៅសាលា មានលោកគ្រូ អ្នកគ្រូ បានសាបព្រោះនូវចំណេះដឹងផ្សេងៗជាច្រើនទាំងវិជ្ជមាន និងអវិជ្ជមានមកកាន់យើងគ្រប់ៗគ្នា។ បន្ទាប់មកយើងក៏ទទួលយកទុកក្នុងខ្លួនយើង។ រាល់អ្វីៗដែលអ្នកបានទទួលពី ក្ដីសុបិនរបស់សង្គមក្ដី ពីក្ដីសុបិនខាងក្រៅក្តី តាមរយៈឪពុកម្តាយក្ដី ពីលោកគ្រូអ្នកគ្រូក្តី ពីសាសនានានាក្តី និងអ្នកនៅជុំវិញខ្លួនក្តី ហើយអ្វីដែលអ្នកទទួលបានទាំងអស់នោះហើយ អ្នកក៏យកមកទុកក្នុងខ្លួនរបស់អ្នក ទាំងអស់នេះហើយដែលយើងហៅថា ដំណើរការនៃ domestication

 

ដកស្រង់ខ្លឹមសារសំខាន់ៗ៖ The 4 Agreements by Don Miguel Ruiz

ដោយ៖ សម្លេងអ្នកអាន