អំណាចនៃជំនឿ

#

ជំនឿ ឬសទ្ធា(Faith)

ក្នុងគោលការណ៍ទាំង១៣ដែលដឹកនាំយើងដើម្បីទទួលបាននូវភាពមានបាន ឬគោលដៅជីវិតអ្វីមួយ ក្នុងនោះចំណុចទី២គឺអំ ណាចនៃជំនឿគឺកត្ដាដែលសំខាន់ផងដែរដែលលោក Napoleon Hill បានលើកឡើង។

សទ្ធាគឺជាចំណុចចាប់ផ្ដើមនៃការទទួលបាននូវភាពមានបានទាំងអស់។
សទ្ធាគឺជាមូលដ្ឋាននៃអព្ភូតហេតុដ៏អស្ចារ្យ និងរឿងរ៉ាវអាថ៌កំបាំងទាំងអស់ដែលមិនបកស្រាយតាម បែបវិទ្យាសាស្ត្របាន។
សទ្ធាដែលយើងបានដឹងគឺជាប្រព័ន្ធការពារនៃភាពបរាជ័យតែមួយគត់។
សទ្ធាគឺជាធាតុផ្សំម្យ៉ាង នៅពេលដែលយើងបួងសួងសុំអ្វីមួយ វានឹងធ្វើឲ្យយើងអាចទំនាក់ទំនងជាមួយ នឹងចក្រវាលបាន។
សទ្ធាគឺត្រូវបានបង្កើតឡើងដោយចិត្តជាក់លាក់របស់មនុស្សដើម្បីបម្លែងរលកអារម្មណ៍ដ៏សំខាន់នៃគំនិតចូលទៅកាន់វិញ្ញាណ របស់មនុស្ស។
សទ្ធាគឺជាវិធីតែមួយគត់ដែលអាចគ្រប់គ្រងភាពអច្ឆរិយៈរបស់ចក្រវាលនិងអាចយកទៅប្រើជាប្រយោជន៍បាន។
អនុសម្បជញ្ញៈមិនបានបែងចែករវាងគំនិតវិជ្ជមាន(គំនិតរីកចម្រើន-constructive thoughts) និងគំនិតអវិ ជ្ជមាន(គំនិតអន់ថយ-destructive thoughts) នោះទេ។ មិនថាគំនិតអ្វីក៏ដោយឲ្យតែអ្នកផ្ដល់ឲ្យវា នោះវា នឹងទទួលយកទាំងអស់។ អនុសម្បជញ្ញៈ នឹងបម្លែងគំនិតរបស់យើងឲ្យក្លាយជារឿងពិតទាំងអស់ វាអា ស្រ័យលើសេចក្ដីក្លាហាន និងសទ្ធាយ៉ាងមុតមាំរបស់យើង។
ប្រសិនបើក្នុងចិត្តរបស់អ្នកពោរពេញទៅដោយសេចក្ដីភ័យខ្លាច មន្ទិលសង្ស័យ និងភាពមិនជឿជាក់លើ ខ្លួនឯង នោះបើតាម ច្បាប់នៃ Autosuggestion នឹងដឹកនាំអ្នកឲ្យជួបតែរឿងមិនល្អៗទាំងនោះ។ ច្បាប់នៃ Autosuggestion អាចដឹកនាំអ្នក ទៅកាន់ភាពជោគជ័យ ភាពរីកចម្រើន ឬភាពបរាជ័យ ភាពអន់ថយ គឺវា អាស្រ័យលើការគិតរបស់យើង។ ច្បាប់នៃ Autosuggestion  ធ្វើឲ្យយើងទទួលបានជោគជ័យ បាននូវអ្វីៗទាំងអស់នេះ គឺពាក់ព័ន្ធនឹងការគិតរបស់យើង។
-    បើអ្នកគិតថា អ្នកបរាជ័យ នោះអ្នកនឹងបរាជ័យ
-    បើអ្នកគិតថា អ្នកមិនហ៊ាន នោះអ្នកនឹងមិនហ៊ាន
-    អ្នកចង់ឈ្នះ តែបែរជាអ្នកគិតថា អ្នកមិនអាចឈ្នះនោះទេ នោះអ្នកប្រាកដជាមិនឈ្នះ
-    បើអ្នកគិតថា អ្នកនឹងបរាជ័យ នោះអ្នកនឹងបរាជ័យ

ជោគជ័យចាប់ផ្ដើមពីការតាំងចិត្ត ហើយអ្វីៗទាំងអស់នោះ គឺសុទ្ធតែស្ថិតនៅក្នុងចិត្តរបស់យើង។ បើអ្នកគិតថាខ្លួនអ្នកពូកែ អ្នកនឹងក្លាយខ្លួនជាមនុស្សពូកែ អ្នកត្រូវគិតឲ្យបានឆ្ងាយ ហើយព្យាយាមទៅឲ្យដល់គោលដៅទើបអ្នកអាចទទួលបានរង្វាន់ នៃភាពជោគជ័យ។ សមរភូមិ ឬសង្រ្គាមនៃជីវិត អ្នកដែលជោគជ័យពិតប្រាកដ គឺជាពពួកមនុស្សដែលគិតថាខ្លួនពួកគេអាច ធ្វើបាន មិនមែនពួកគេជាមនុស្សដែលគិតថាពួកគេខ្លាំងជាង ឬក៏រហ័សជាងនោះទេ។

ប្រភព៖ ដកស្រង់និងសម្រួលខ្លឹមសារសំខាន់ៗចេញពី Think and Grow Rich by Napoleon Hill

ដោយ៖ សម្លេងអ្នកអាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយសម្លេងអ្នកអាន