អ្នកខ្វះសេចក្ដីស្រឡាញ់

#

អ្នកខ្វះសេចក្ដីស្រឡាញ់

មនុស្សដែលយើងស្រឡាញ់ គេបែរជាស្អប់យើង មនុស្សដែលយើងស្រឡាញ់យើងចង់រួមរស់ជាមួយ គេបែរជាចាកចេញពីយើង គេបែរជាទៅស្រឡាញ់អ្នកផ្សេង។ មនុស្សដែលយើងមិនចង់ជួប យើងមិនស្រឡាញ់យើងស្អប់ គេបែរជានៅក្បែរយើង តាមរក រឿងយើង យើងបែរជានៅជាមួយមនុស្សបែបហ្នឹង។ យើងចង់ឲ្យគេយល់ចិត្ត តែគេបែរជាមិនយល់ចិត្តយើង យើងព្យាយាមធ្វើអំ ពើល្អ គេបែរជាថាស្ដី គេមិនពេញចិត្តយើងជាដើម។

តើអ្នកមានអារម្មណ៍ថាឯកោទេ?
គេប្រៀបប្រដូចស្នេហាឬសេចក្តីស្រឡាញ់ស្អិតដូចជ័រទៅនិងធុងប្រេងឥន្ធនៈមួយអីញ្ជឹង(LoveTank)។អ្នកខ្លះធុងប្រេងឥន្ទនៈស្នេហ៍របស់ពួកគេគឺពេញ(FullLoveTank)ឯអ្នកខ្លះទៀតធុងស្នេហ៍របស់ពួកគេគឺទទេស្អាត(Empty Love Tank)។
ចំពោះអ្នកវិញ តើធុងស្នេហ៍របស់អ្នកពេញឬក៏នៅទទេស្អាត?
នៅពេលដែលអ្នកមានអារម្មណ៍ថា អ្នកឯកោ(Lonely) ខ្វះសេចក្តីស្រឡាញ់ គ្មានអ្នកយល់ចិត្ត សង្សាបែកចិត្តឬក៏ក្បត់ចិត្តជាដើមនោះមានន័យថាធុងស្នេហ៍របស់អ្នកគឺកំពុងតែទទេស្អាតហើយ។ ដូច្នោះហើយ បានជាអារម្មណ៍របស់លោកអ្នកហាក់ដូចជាខ្វះឬក៏បាត់បង់របស់អ្វីម្យ៉ាង។ ប្រៀបដូចជីដូនគ្មានជីតាជិះទូកគ្មានច្រវ៉ាអ្នកផឹកគ្មានសុរានិងដូចរូបខ្ញុំគ្មានសង្សារជាដើម។ ដោយឡែកចំពោះអ្នកដែលធុងស្នេហ៍ពួកគេពេញវិញ
គឺពួកគេពោរពេញទៅដោយភាពសប្បាយរីករាយ ផ្អែមល្ហែម និងប្រកបដោយសុភមង្គលក្នុងជីវិតពួកគេ។
តើធ្វើយ៉ាងដូចម្តេចដើម្បីឲ្យធុងស្នេហ៍របស់លោកអ្នកពេញ?
ចូរអ្នកកុំបារម្មណ៍អី ធម្មជាតិបានបង្កើតមនុស្សមកនៅលើផែនដីនេះសុទ្ធតែមានគូនិងគ្នា ដូចបុរសគូនិងស្រ្តីជាដើម។ល។
ចំពោះរឿងស្នេហា វាងាយស្រួលទេក្នុងការបង្កើត ប៉ុន្តែការថែរក្សា ស្រោចទឹក ដាក់ជី ដើម្បីឲ្យផ្កាស្នេហ៍លោកអ្នកឲ្យរីកល្អ និងថិតថេរជារឿងដែលលំបាក។ ចូរអ្នកចូរចងចាំថា ស្នេហាពិតអាចរងចាំបាន( True Love Can Wait)។ ទៀតសោត អ្នកត្រូវរងចាំ និងមានជំនឿយ៉ាងមុតមាំថាក្នុងពេលល្អនិងសមស្របណាមួយអ្នកនឹងទទួលបានស្នេហាពិជាក់ជាមិនខាន មិនថាពេលវេលាបានប្រព្រឹត្តិទៅយូរប៉ុណ្ណានោះទេ។ ជាពិសេសជាងនេះគឺ អ្នកត្រូវតែជឿខ្ញុំ ជីវិតរត់រកជីវិតដូចគ្នា( Life attracts Life)។ ដរាបណាអ្នកជាមនុស្សល្អថ្ងៃណាមួយអ្នកនឹងមានមនុស្សល្អធ្វើជាគូជីវិតជាមិនខាន។ម្យ៉ាងទៀតអ្នកមិនត្រូវខំរត់រកឬស្វែងរកស្នេហានោះទេអ្នកនឹងទទួលបាននៅថ្ងៃណាមួយមិនខាន។ជាក់ស្តែងនៅពេលដែលអ្នកមានអារម្មណ៍ថាឯកោ(Lonely)ហើយអ្នកបានខិតខំស្វែងរកស្នេហាឧបមាថាថ្ងៃណាមួយមានបុគ្គលណាម្នាក់មានអាម្មណ៍ស្រឡាញ់លើអ្នកក្នុងរយៈពេលណាមួយ។ តាមច្បាប់ធម្មជាតិគ្មានអ្វីដែលឋិតថេរអមតៈនោះទេអ្វីៗត្រូវបានប្រែប្រួលបន្ទាប់មកគេទៅស្រឡាញ់អ្នកផ្សេងទៀតដូច្នោះ

អ្វីដែលយើងទទួលបានគឺភាពឈឺចាប់។វាជារឿងឥតប្រយោជន៍ទេដែលយើងត្រូវឈឺចាប់នោះ។ ពីព្រោះអ្វី?
ខ្ញុំលើកយកឧទាហរណ៍មួយទាក់ទងនិងផ្កាមកបញ្ចាក់៖
ធម្មតា ផ្កា នៅពេលដែលវាទើបតែដុះចេញពីដីភ្លាម ហើយផ្កានោះបាននិយាយថា ខ្ញុំផ្កា ខ្ញុំផ្កា និងវាថែមទាំងខិតខំទទូចហៅ សត្វឃ្មុំ សត្វរុយ និងកន្លង់ថា មកក្រេបខ្ញុំមក មកក្រេបខ្ញុំមក តែពពួកសត្វឃ្មុំ រុយ និងកន្លង់ធ្វើព្រងើយ ធ្វើមិនដឹង ព្រមទាំងហើរលំលងទៅបាត់ទៅ។ នៅពេលដែលផ្កាមិនទាន់មានផ្ការីកទោះបីវាខំប្រឹងទទូចហៅពពួកសត្វទាំងនោះឲ្យមកក្រេបខ្លួនរហូត់ស្លាប់ខ្លួនក៏សត្វទាំងនោះមិនព្រមក្រេបដែរ។ តែផ្ទុយទៅវិញ នៅពេលដែលផ្កានោះរីក សត្វទាំងនោះនឹងមកក្រេបដោយឯកឯង មិនចាំបាច់ហៅពួកវានោះទេ។ យ៉ាងណាមិញ អ្នកក៏ដូចគ្នាដែរ នៅពេលដែលអ្នករីកមានន័យថា អ្នកមានសមត្ថភាព មានចំណេះដឹងច្រើន មានការងារធ្វើមានអាជីពផ្ទាល់ខ្លួនហើយនោះស្នេហាវាកើតក្រោយទេហើយអ្នកមានសិទ្ធក្នុងការជ្រើសរើស

ថាតើអ្នកយកឃ្មុំរុយឬក៏កន្លង់វាអាស្រ័យលើអ្នកអ្នកមិនចាំបាច់ដាក់សម្ពាធលើខ្លួនឯងទេ។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ស៊ិង សុង