អ្នកដែលជោគជ័យមានត្រឹមតែ២ភាគរយប៉ុណ្ណោះ

#

អ្នកដែលជោគជ័យមានត្រឹមតែ២ភាគរយប៉ុណ្ណោះ


ខាងក្រោមនេះគឺបង្ហាញពីអត្រាភាគរយនៃភាពជោគរបស់មនុស្សក្នុងសកលលោក


១-មនុស្សភាគច្រើនប្រើប្រាស់ជីវិតរបស់ពួកគេក្នុងជីវិតនេះ គឺគ្រាន់តែបួងសួងសុំនូវទ្រព្យ សម្បត្ដិរបស់របរប្រើប្រាស់ និងសំភារៈផ្សេងៗតែប៉ុណ្ណោះ។ សេចក្ដីបួងសួងរបស់ពួកគេគឺបាន រសាត់បាត់យ៉ាងលឿនប្រៀបដូចខ្យល់។ ពួកគេគ្មាន សមត្ថភាព ឬគ្មានអំណាច ដើម្បីទទួល បានរបស់ទាំងអស់នោះទេ។ ចំពោះមនុស្សប្រភេទនេះ គឺមានរហូតដល់ ៧០ភាគរយ។
២- មនុស្សមួយចំនួនដែលបានបំលែងការបួងសួងរបស់ពួកគេទៅជាបំណង់ប្រាថ្នា។ ពួកគេ ចង់បានរបស់ របរប្រើប្រាស់ និងសំភារៈផ្សេងៗតាមបំណងប្រាថ្នារបស់ខ្លួនជាដរាប រហូតដល់ចុងបញ្ចប់នៃការតាំងចិត្តរបស់ពួកគេ។ មនុស្សប្រភេទនេះ គឺមានតែ១០ភាគរយ ប៉ុណ្ណោះ។
៣- មនុស្សតិចតួចដែរដែលបានបំលែង ការបួងសួង និងក្ដីប្រាថ្នារបស់ពួកគេឲ្យទៅជា សេចក្ដីសង្ឃឹម។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេហ៊ានស្រម៉ៃ ហើយពួកគេ អាចទទួល បាននូវ អ្វី ដែល ពួកគេបានស្វែងរក ដែលពួកគេចង់បាន។ មនុស្សប្រភេទនេះ គឺមាន៨ភាគរយប៉ុណ្ណោះ។
៤- មនុស្សភាគតិចផងដែរដែលបានបំលែងក្ដីសង្បឹមរបស់ពួកគេទៅជាជំនឿ។ ពួកគេរំពឹងថា អ្វីដែលពួកគេចង់បាន នោះរបស់ទាំងអស់នោះនឹងកើតឡើងចំពោះពួកគេ។ មនុស្សប្រភេទ នេះ គឺមាន៦ភាគ រយប៉ុណ្ណោះ។
៥- មនុស្សតិចតួចប៉ុណ្ណោះដែលបានធ្វើឲ្យជាក់ច្បាស់នៃការបួងសួង ចំណង់ប្រាថ្នា  និង ក្ដីសង្ឃឹមរបស់ពួកគេឲ្យទៅជាជំនឿ បន្ទាប់មក ប្រែក្លាយជំនឿឲ្យទៅជាចំណង់ប្រាថ្នាដ៏ខ្លាំងក្លា ហើយចុងក្រោយ បានបម្លែងទៅជាសទ្ធាដ៏មុតមាំ។ មនុស្សប្រភេទ គឺមានរហូត ទៅដល់ ៤ភាគ រយ។
៦- មនុស្សតិចតួចបំផុតដែលបានយក ចំនុចទី៤ និងទី៥ ហើយបន្ទាប់ មកចាប់ផ្ដើមរៀបចំ ជាផែនការសម្មភាព ដើម្បីទទួល បាននូវអ្វីដែលពួកគេចង់បាននិងធ្វើវាឲ្យចប់ចុងចប់ដើម។ពួកគេបានអនុវត្ដនូវសទ្ធាដ៏មុតមាំរបស់ពួកគេ ជាមួយនឹងផ្នត់គំនិត វិជ្ជមាន។ មនុស្សប្រភេទនេះគឺមានត្រឹមតែ២ភាគរយ ប៉ុណ្ណោះ។

ដោយ៖ សម្លេងអ្នកអាន

ប្រភព៖ ដកស្រង់នឹងកែសម្រួលចេញពី The Law of Success by Napoleon Hill