អ្នកនឹងក្លាយជាអ្វីនូវអ្វីដែលអ្នកបានគិត

#

 អ្នកនឹងក្លាយជាអ្វីនូវអ្វីដែលអ្នកបានគិត

ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថា អ្នកនឹងក្លាយជាអ្វីដែលអ្នកបានគិត ថាតើពុំនោលរបស់ព្រះអង្គ ជាសច្ចភាពដែរឬទេ? សូម្បីតែ ព្រះអង្គផ្ទាល់ក៏ទ្រង់មិនទាន់ឲ្យជឿនូវអ្វីដែលព្រះអង្គមានពុទ្ធដីកាដែរ មិនឲ្យជឿដោយគ្រាន់តែលឺតាមគេថា គ្រូថា តាមប្រពៃ ណី ជំនឿសាសានា។ល។ និង ។ល។ ដែរ។ អ្វីដែលព្រះអង្គឲ្យជឿគឺលើសច្ចភាព បានដល់ពិសោធន៍ផ្ទាល់ ជួបផ្ទាល់ក្នុងជីវិត ជាក់ស្ដែង។ ដើម្បីដឹងថា វាជាការពិត ឬពុំពិតនោះ អ្នកត្រូវពិសោធដោយខ្លួនអ្នកផ្ទាល់។ ស្របគ្នានឹងទ្រឹស្ដីរបស់ព្រះសម្មាសម្ពុ ទ្ធ ក្នុងសៀវភៅ As the Man Thinketh ដែលត្រូវបាននិពន្ធដោយលោក James Allen (1864-1912) ហើយលោកបានបក ស្រាយពីឥទ្ធិពលនៃការគិតរបស់មនុស្សយើង។ សម្លេងអ្នកនឹងលើកយកខ្លឹមសារមួយចំនួនក្នុងសៀវភៅ As the Man Thinketh មកបង្ហាញ។
មនុស្សតែងតែគិតថាគេអាចលាក់ការគិតរបស់ខ្លួន តែតាមការពិតទៅវាមិនអាចបិទបាំងបានទេ​។ការគិតរបស់យើងនឹង ប្រែជាទម្លាប់ហើយទម្លាប់យើងនឹងប្រែទៅជាស្ថានភាពជីវិតដែលនាំឲ្យអ្នកដ៏ទៃអាចមើលដឹងពីគំនិតរបស់យើង។
 ខាងក្រោមនេះសុទ្ធតែទាកទងទៅនិងការគិតរបស់យើង៖
១-ការគិតដូចសត្វតិរច្ឆាននាំឲ្យមនុស្សមានទម្លាប់ចូលចិត្តផឹកស៊ីស្រវឹងនិងមានតណ្ហាខាងកាមគុណខ្លាំងដែល

នាំមកនូវជីវិតដែលគ្មានភាពជាក់លាក់ និងពោរពេញទៅដោយជំងឺ។
២-គំនិតមិនបរិសុទ្ធ(គិតអ្វីឡូកឡំចូលគ្នា) នាំឲ្យមនុស្សមានទម្លាប់ធ្វើអ្វីច្របូកច្របល់មិនដាច់ស្រេច ជាហេតុនាំ ឲ្យជីវិតយើង មិនអាចលូតលាស់រុងរឿងថ្កុងថ្កើងទៅមុខបានទេ។
៣-ការគិតដែលប្រកបដោយការសង្ស័យភាពភ័យខ្លាចនាំឲ្យមនុស្សមានទម្លាប់ឬអាចនិយាយថាចរិតបែបទន់ជ្រាយ

សង្ស័យលើគ្រប់កាលៈទាសៈ ដែលនាំឲ្យជីវិតដាំក្បាលចុះ ក្រក្រី និងគ្មានឯករាជ្យភាពីអ្នកដ៏ទៃ។
៤-មនុស្សដែលមានគំនិតខ្ចិលច្រអូសតែងមានទម្លាប់ធ្វើអ្វីមិនស្មោះត្រង់ចូលចិត្តកេងប្រវ័ញ្ចនិងគេចពីការងារ ដែលនាំជីវិត គាត់រស់នៅដោយភាពរើសអើង និងភាពក្រីក្រ។
៥-ការគិតដែលពោរពេញទៅដោយការស្អប់ខ្ពើមនិងមិនចុះសម្រុងជាមួយអ្វីៗគ្រប់យ៉ាងនាំឲ្យមនុស្សមានទម្លាប់ប្រើហិង្សា និង ចូលចិត្តប្រព្រឹត្តបទល្មើសដែលធ្វើឲ្យជីវិតគាត់ពោរពេញទៅដោយការដេកពេទ្យនិងការឡើងតុលា ការ។
៦-ការគិតបែបអាត្មានិយមគ្រប់បែបនាំឲ្យមានទម្លាប់ធ្វើអ្វីគិតតែពីខ្លួនឯងដែលតិចឬច្រើនធ្វើឲ្យជីវិតរបស់គាត់មានការឈឺចាប់ និងគ្មានអ្នករាប់អានស្រឡាញ់ចូលចិត្ត។
ការគិតរបស់យើងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជីវិតយើង ដូច្នោះអ្នកត្រូវជៀសវាងកុំគិតអវិជ្ជមានជាដាច់ខាត។

ប្រភព៖ ដកស្រង់ចេញពីសៀវភៅ As  the man thinketh

ដោយ៖ សម្លេងអ្នកអាន 

រក្សាសិទ្ធិដោយសម្លេងអ្នកអាន